សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យភាគីទាំងពីរ កម្ពុជា-សិង្ហបុរី ជំរុញការអនុវត្តលើកិច្ចព្រមព្រៀងអនុស្សាណៈដែលមានរួចហើយ ជាពិសេសលើវិស័យថាមពល និងវិស័យទីផ្សារកាបោនជាមួយគ្នា

ភ្នំពេញ៖ ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្តម ធាវ ឈីហាន ( Teo Chee Hean ) ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីសម្របសម្រួលសន្ដិសុខជាតិសិង្ហបុរី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ លើកទឹកចិត្តឱ្យភាគីទាំងពីរ កម្ពុជា-សិង្ហបុរី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រតិបត្តិដែលមានស្រាប់រវាងប្រទេសទាំងពីរ ជំរុញឱ្យភាគីទាំង២ ការអនុវត្តលើកិច្ចព្រមព្រៀងអនុស្សាណៈដែលបានចុះហត្ថលេខារួចហើយ ជាពិសេស លើវិស័យថាមពល និងវិស័យទីផ្សារកំបោនជាមួយគ្នា ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យពិនិត្យលទ្ធភាព លើកិច្ចសហប្រតិបត្តិការក្នុងវិស័យដ៍ទៃទៀត ដែលអាចធ្វើទៅបាន ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោបានមានប្រសាសន៍ឲ្យដឹងបន្ទាប់ពីជំនួបនោះថា ឯកឧត្តម Teo Chee Hean បានគោរពសម្ដែងនូវការអបអរសាទរចំពោះសម្ដេចតេជោ ដែលបានរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម បានយ៉ាងអស្ចារ្យនិងជោគជ័យ។

ឯកឧត្តម Teo Chee Hean បានបន្តថាកីឡា ករកីឡាការិនីបានមកចូលរួមទទួលបាននូវការរីករាយទទួលបាននូវការទទួលបដិស ណ្ឋារកិច្ចយ៉ាងកក់ក្តៅ ។

ឯកឧត្តម Teo Chee Hean បានសំដែងនូវការអបអរចំពោះសម្ដេចតេជោផងដែរចំ ពោះការប្រយុទ្ធប្រឆាំងនិងកូវីដ19 បានដោ យជោគជ័យនិងការដឹកនាំកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធប្រកប ដោយជោគជ័យ ។

ឯកឧត្តម Teo Chee Hean បានជម្រាបជូនសម្ដេចតេជោ អំពីដំណើរទស្សនកិច្ចរបស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជាគឺដើម្បីជំរុញទំនាក់ទំនងរវាងប្រ ទេសទាំងពីរឱ្យឈានឡើងមួយកម្រិតទៀត ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងប្រជាជនសិង្ហបុរីដែលបានបញ្ជូនកីឡាករកីឡាការិនីមកចូលរួមប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជាដែលបានធ្វើឲ្យព្រឹត្តិការណ៍ប្រកួ តកីឡាស៊ីហ្គេមនៅកម្ពុជាកាន់តែមានភាពអធិកអធម្មថែមទៀត ។

សម្តេចតេជោក៏បានថ្លែងអំណរគុណផងដែរ ជូនចំពោះរដ្ឋាភិបាលសិង្ហបុរី ដែលបានគាំទ្រកម្ពុជា ក្នុងឱកាសដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទ៖ ស៊ូ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner