ក្រសួងធនធានទឹក៖សប្តាហ៍នេះអាចមានភ្លៀងលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ សូមបង្កើនការប្រុងប្រយ័ត្ន

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែឧសភា អាចមានភ្លៀង លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ សូមបងប្អូនបង្កើន ការ ប្រុងប្រយ័ត្ន មិនត្រូវឱ្យកូនតូចចេញក្រៅផ្ទះនោះទេ នៅពេលមាន ភ្លៀងធ្លាក់ ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកស្តីពីស្ថានភាពធាតុអាកាសនៅព្រឹកថ្ងៃអង្គារទី០៩ ខែឧសភា ឆ្នាំ២០២៣ បានឱ្យ ដឹងថា អំឡុងសប្តាហ៍ខាងមុខនេះព្រះរាជាណាចក្រកម្ពុជានឹង ទទួល នូវឥទ្ធិពលជ្រលងសម្ពាធទាបពីភាគខាងជើងប្រទេស និងខ្យល់ មូសុង និរតី ក្នុងកម្រិតខ្សោយ ។លក្ខណៈបែបនេះ នឹងធ្វើឱ្យតំបន់ ទំនាបកណ្តាល ៖ មានសីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C, សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C និងអាចមានភ្លៀងធ្លាក់ រាយប៉ាយក្នុងកម្រិតពីតិចទៅបង្គួរ និងអាចច្រើនដោយផ្នែកខ្លះ លាយឡំ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

ប្រភពដដែលប្រាប់ថា៖

តំបន់ខ្ពង់រាប ៖ មានសីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C, សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C និងអាចមានភ្លៀង ធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ និងអាចច្រើនដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ។

-តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C, សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C និងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ៕

ដោយ៖ ស៊ូ ប៊ុនធី និង ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner