កីឡាការនីកម្ពុជា កញ្ញា ប៊ូ សំណាង យកបានបេះដូងទាំងពលរដ្ឋខ្មែរ និងជាតិសាសន៍ផ្សេងទៀត ដោយការតស៊ូរត់ក្រោមភ្លៀងកំពុងតែធ្លាក់ខ្លាំងរហូតដល់ទីព្រ័ត បើទោះជាមិនបានឈ្នះមេដាយក្នុងវិញ្ញាសារត់ចម្ងាយ ៥០០០ម៉ែត្រ

ភ្នំពេញ៖ បើទោះជាមិនបានឈ្នះមេដាយ នៅក្នុងវិញ្ញាសារត់ចម្ងាយ ៥០០០ម៉ែត្រ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា កាលពីថ្ងៃទី០៨ ឧសភា ឆ្នាំ២០២៣ កីឡាការនីកម្ពុជា ប៊ូ សំណាង បានឈ្នះបេះដូងទាំងពលរដ្ឋខ្មែរ និងជាតិសាសន៍ផ្សេងទៀត ដោយការតាំងចិត្តជាកំពូលរបស់អត្តពលិកកម្ពុជាមួយរូប តស៊ូរត់ក្រោមភ្លៀងកំពុងតែធ្លាក់ខ្លាំង និងបានរត់រហូតដល់ទីបញ្ចប់ ។

កីឡាការិនីជម្រើសជាតិ ប៊ូ សំណាង ត្រូវបានប្រជាជនកម្ពុជា កោតសរសើរ និងមានមោទកភាពចំពោះភាពអំណត់ និងការតស៊ូរបស់កញ្ញាសម្រាប់ការប្រកួតរត់ចម្ងាយ៥គីឡូម៉ែត្រ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ក្រោមមេឃភ្លៀងធ្លាក់យ៉ាងខ្លាំង។ បើទោះបីខ្លួនមិនទទួលបានមេដាយ ហើយនៅសល់តែម្នាក់ឯង ក៏កញ្ញា ប៊ូ សំណាង តស៊ូរត់ដល់ទីបញ្ចប់ដែរ។

ប្រជាជនខ្មែរជាច្រើន រួមទាំងសារព័ត៌មានបរទេស បានចាប់អារម្មណ៍ និងបានកោតសរសើរ ចំពោះការតស៊ូរបស់កញ្ញា ប៊ូ សំណាង ក្នុងវិញ្ញាសាររត់ចម្ងាយ ៥គីឡូម៉ែត្រនេះ។ ក្រោមដំណក់ទឹកភ្លៀងរាប់ពាន់ រាប់ម៉ឺនដំណក់ កញ្ញា ប៊ូ សំណាង បានរត់តែម្នាក់ឯងយ៉ាងកណ្តោចកណ្តែង រហូតដល់ទីបញ្ចប់ដែលមានចម្ងាយ៥គីឡូម៉ែត្រ។

ក្នុងចំណោមប្រជាជនកម្ពុជាទាំងមូល ក៏មានបុគ្គលល្បីៗជាច្រើន បានចែករំលែករូបភាពរបស់កីឡាការិនីរត់ក្រោមទឹកភ្លៀងលាយឡំជាមួយនឹងទឹកភ្នែក ដែលមើលទៅពិតជារំជួលចិត្ត និងឆក់យកបេះដូងមនុស្សជាច្រើន។

សូមជម្រាបថា កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ កីឡាការិនីជម្រើសជាតិកម្ពុជា ប៊ូ សំណាង បានប្រកួតកីឡារត់ចម្ងាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាជាម្ចាស់ផ្ទះ ក្នុងចំណោមកីឡាការិនី ១០នាក់ផ្សេងទៀតក្នុងប្រទេសសមាជិកអាស៊ាន។ កញ្ញា ប៊ូ សំណាង ជាកីឡាការិនីរត់ចុងក្រោយ និងម្នាក់ឯងក្រោមមេឃភ្លៀងយ៉ាងខ្លាំង ប៉ុន្តែ កញ្ញាមិនបោះបង់ការរត់នេះឡើយ។ កញ្ញា ប៊ូ សំណាង រត់រហូតដល់ចុងបញ្ចប់បានចម្ងាយ ៥គីឡូម៉ែត្រ ជាមួយនឹងពេលវេលា ២២:៥៤.២២នាទី៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner