មានគណបក្សនយោបាយចំនួន ២០បានដាក់ពាក្យស្នើសុំឈរ ឈ្មោះបោះឆ្នោត ក្នុងនោះមានចំនួន ១១ ត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការ

ភ្នំពេញ៖ រហូតមកដល់ថ្ងៃចុងក្រោយ នៃការចុះបញ្ជីគណបក្សនយោបាយឈរ ឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរ ឈ្មោះ(ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣) មានគណបក្សនយោបាយចំនួន ២០បានដាក់ពាក្យស្នើសុំរបស់ខ្លួនមកគ.ជ.ប ក្នុងនោះមានគណបក្សនយោបាយចំនួន ១១ ត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការនិងពាក្យសុំរបស់គណបក្សនយោ បាយចំនួន ប្រជុំសម្រេចដោយ គ.ជ.ប។

យោងតាមប្រសាសន៍ឯកឧត្តម មាន សទិ
សមាជិកគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត គ.ជ.ប នៅក្នុងឱកាសដឹកនាំក្នកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនៅព្រឹកថ្ងៃទី ៩ខែឧសភា ឆ្នាំ២០២៣ ។

ឯកឧត្តម មាន សទិ សមាជិកគជបបានឲ្យដឹងទៀតថា៖គណបក្សនយោបាយទាំង ១១ ដែល គ.ជ.ប បានសម្រេចទទួល ស្គាល់ជាផ្លូវការ រួមមាន៖
១.គណបក្សប្រជាជនកម្ពុជា ឈរឈ្មោះ ២៥មណ្ឌល លើ ២៥មណ្ឌល។
២.គណបក្សយុវជនកម្ពុជា ឈរឈ្មោះ ២៥មណ្ឌល លើ ២៥មណ្ឌល។
៣.គណបក្សខ្មែររួបរួមជាតិ ឈរឈ្មោះ ២៥មណ្ឌល លើ ២៥មណ្ឌល។
៤.គណបក្សធម្មាធិបតេយ្យ ឈរឈ្មោះ ២៥មណ្ឌល លើ ២៥មណ្ឌល។
៥.គណបក្សកម្លាំងប្រជាធិបតេយ្យ ឈរ ឈ្មោះ ១២មណ្ឌល លើ ២៥មណ្ឌល។
៦.គណបក្សសញ្ជាតិកម្ពុជា ឈរឈ្មោះ ២៥មណ្ឌល លើ ២៥មណ្ឌល។
៧.គណបក្សខ្មែរតែមួយ ឈរឈ្មោះ ២៥មណ្ឌល លើ ២៥មណ្ឌល។
៨.គណបក្សខ្មែរអភិរក្ស ឈរឈ្មោះ ៧.មណ្ឌល លើ ២៥មណ្ឌល ៩.គណបក្សហ៊្វុនស៊ិនប៉ិច ឈរឈ្មោះ ២៥មណ្ឌល លើ ២៥មណ្ឌល។
១០.គណបក្សសំបុកឃ្មុំសង្គមប្រជាធិប តេយ្យឈរឈ្មោះ ៦មណ្ឌល លើ២៥ មណ្ឌល។
១១.គណបក្សបំណងពលរដ្ឋ ឈរឈ្មោះ ៩មណ្ឌល លើ ២៥មណ្ឌល។

ដោយឡែកមានគណបក្សនយោបាយ ៩ ដែល គ.ជ.ប កំពុងត្រួតពិនិត្យ និងរង់ចាំការប្រជុំសម្រេចដោយគ.ជ.ប រួមមាន៖
១. គណបក្សឯកភាពជាតិខ្មែរ។
២. គណបក្សស្ត្រីដើម្បីស្ត្រី។
៣. គណបក្សខ្មែរឈប់ក្រ។
៤. គណបក្ស ភ្លើងទៀន។
៥. គបណក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ។
៦. គណបក្សជនជាតិដើម្បីប្រជាធិបតេយ្យកម្ពុជា។
៧. គណបក្សប្រជាធិបតេយ្យមូលដ្ឋាន។
៨. គណបក្សមហាសាមគ្គីជាតិខ្មែរ។
៩. គណបក្សកសិករ។

ឯកឧត្តម មាន សទិ បានបញ្ជាក់ទៀតថា៖
Iបច្ចុប្បន្នភាពចំនួនអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ គិតត្រឹមថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២៣ គ.ជ.ប បានទទួលស្គាល់អ្នក សង្កេតការណ៍ជាតិ និងអន្តរជាតិ រួមមាន៖
អ្នកសង្កេតការណ៍ជាតិ សរុបមានចំនួន ១០,១៣០នាក់ ក្នុងនោះស្រីមានចំនួន
(៥,០៥៦នាក់)។ រហូតមកដល់ពេលនេះ គ.ជ.ប ពុំទាន់ បានទទួលពាក្យសុំសង្កេតការណ៍របស់ អ្នកសង្កេតការណ៍អន្តរជាតិពីស្ថាប័ន ឬ ប្រទេសណាមួយឡើយ។

ឯកឧត្តម បានអំពាវនាវដល់អ្នកសង្កេត ការណ៍ក្នុងដំណើរការបោះឆ្នោត ក្រមសីល ធម៌នេះមានគោលបំណងកំណត់វិធានសំខាន់ៗសម្រាប់ឱ្យអង្គការ មិនមែនរដ្ឋាភិ បាល សមាគម និងអ្នកសង្កេតការណ៍បោះឆ្នោតអនុវត្តក្នុងការបំពេញ ភារកិច្ចរបស់ខ្លួនប្រកបដោយជំហរ អព្យាក្រឹត មិនលម្អៀង ដើម្បីធានាឱ្យ៖កិច្ចសង្កេតការណ៍បោះឆ្នោតត្រូវធ្វើឡើងដោយសុចរិត និងតម្លាភាព អ្នកសង្កេតការណ៍បោះឆ្នោតបំពេញការងារ ដោយពុំមានការជ្រៀត ជ្រែក ៕

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner