អ.ស.ប៖ មនុស្សជាង ៧០ម៉ឺននាក់ហើយ បានផ្លាស់ទីលំនៅ ក្នុងប្រទេសស៊ូដង់
អត្ថបទដោយ៖
លន់ សារ៉ាត
ហ្សឺណែវ៖ មនុស្សជាង ៧០ម៉ឺននាក់ ហើយដែលបានផ្លាស់ទីលំនៅខាងក្នុងប្រទេសស៊ូដង់ ចាប់តាំងពីពាក់កណ្តាល ខែមេសា ឆ្នាំ២០២៣មក នេះបើតាមអង្គការសហប្រជាជាតិ (អ.ស.ប)។
អង្គការសហប្រជាជាតិ បាននិយាយថា ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅក្នុងប្រទេសស៊ូដង់ បាននាំឱ្យមនុស្ស ជាង ៧០ម៉ឺននាក់ នាក់ត្រូវបានផ្លាស់ទីលំនៅក្នុងស្រុក ចាប់តាំងពីពាក់កណ្តាលខែមេសាមក ដោយបន្ថែមថា តួលេខបានកើនឡើងទ្វេដង ក្នុងមួយសប្តាហ៍។
លោក Paul Dillon អ្នកនាំពាក្យអង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុកនិយាយថានាឯទីក្រុង ហ្សឺណែវ ប្រទេសស្វីសថា «ឥឡូវមានមនុស្សជាង ៧០ ម៉ឺននាក់ត្រូវភៀសខ្លួនដោយការប្រយុទ្ធគ្នាដែលបានចាប់ផ្តើមនៅថ្ងៃទី ១៥ ខែមេសា»៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ