ស្លាប់មនុស្ស ៦០០នាក់ ក្នុងអំពើហិង្សានៅហៃទី

ហ្សឺណែវ៖ មនុស្សជាង ៦០០នាក់ត្រូវបានសម្លាប់ នៅក្នុងអំពើហិង្សានៅប្រទេសហៃទី កាលពីខែមេសា នេះបើតាមអង្គការសហប្រជាជាតិ (អ.ប.ស)។ អង្គការសហប្រជាជាតិបាននិយាយថា មនុស្សជាង ៦០០នាក់ នាក់ត្រូវបានសម្លាប់ កាលពីខែមុន នៅក្នុងអំពើហិង្សានៅក្នុងរដ្ឋធានីនៃប្រទេសហៃទី ដែលស្ថិតក្នុងការក្តាប់នៃវិបត្តិនយោបាយ-សេដ្ឋកិច្ច។

ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបាននិយាយថា “នៅក្នុងខែមេសាតែមួយ មនុស្សជាង ៦០០ នាក់ត្រូវបានសម្លាប់នៅក្នុងរលកថ្មីនៃអំពើហឹង្សាខ្លាំងដែលបានវាយប្រហារស្រុកជាច្រើននៅទូទាំងរាជធានី”។ “នេះបន្ទាប់ពីការសម្លាប់មនុស្សយ៉ាងហោចណាស់ ៨៤៦នាក់ ក្នុងរយៈពេល ៣ ខែដំបូងនៃឆ្នាំ ២០២៣ បន្ថែមលើអ្នករងរបួស ៣៩៣ នាក់ និង ៣៩៥ នាក់ត្រូវបានចាប់ពង្រត់ ក្នុងអំឡុងពេលនោះ ដែលជាការកើនឡើង ២៨ ភាគរយនៃអំពើហិង្សានៅត្រីមាសមុន” ។

ប្រទេសស្ថិតក្នុងតំបន់ការ៉ាប៊ីន (Caribbean) ដែលជាប្រទេសក្រីក្របំផុតនៅក្នុងទ្វីបអាមេរិក ត្រូវបានគ្រប់គ្រងដោយវិបត្តិនយោបាយ និងសេដ្ឋកិច្ច ចាប់តាំងពីការធ្វើឃាតប្រធានាធិបតី ចួវែលណែល ម៉ូអ៊ីស (Jovenel Moise) កាលពីខែកក្កដា ឆ្នាំ ២០២១ ជាមួយនឹងក្រុមក្មេងទំនើង ឥឡូវនេះ គ្រប់គ្រងភាគច្រើននៃរដ្ឋធានីព័រអូប្រាំង (Port-au-Prince)។

មន្ត្រីអង្គការសហប្រជាជាតិ ជាច្រើនខែមកហើយ បានស្នើឱ្យក្រុមប្រឹក្សាសន្តិសុខបញ្ជូនកងកម្លាំងប្រដាប់អាវុធអន្តរជាតិពិសេស ដែលមិនមែនជាអង្គការសហប្រជាជាតិ ដើម្បីជួយស្តារសណ្តាប់ធ្នាប់ឡើងវិញ៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner