ចក្រភពអង់គ្លេស យកកប៉ាល់ធ្វើជាផ្ទះ សម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោន

កប៉ាល់ដែលកំណត់ធ្វើជាផ្ទះអ្នកស្វែងរកសិទ្ធិជ្រកកោនបានទៅដល់កំពង់ផែ ហ្វាល់ម៉ៅ (Falmouth) នៃចក្រភពអង់គ្លេស ជាការមកដល់ ខណៈដែលអង់គ្លេសជួលកប៉ាល់ទៅជាផ្ទះ អ្នកស្វែងរកសិទ្ធិជ្រកកោន ចំនួន ៥០០នាក់។

កប៉ាល់ធ្វើជាផ្ទះ សម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោនប្រហែល ៥០០នាក់ បានទៅដល់កំពង់ផែ ហ្វាល់ម៉ៅ (Falmouth)  របស់ចក្រភពអង់គ្លេស ដើម្បីធ្វើការវាយតម្លៃ និងកែលម្អឡើងវិញ ខណៈដែលរដ្ឋាភិបាលស្វែងរកវិធានការកាត់បន្ថយការចំណាយ និងការរារាំងសម្រាប់ការមកដល់ ដែលឆ្លងកាត់ប៉ុស្តិ៍។

ប្រទេសអង់គ្លេស កាលពីថ្ងៃពុធ សប្តាហ៍នេះ បានប្រកាសពីផែនការដាក់អ្នកស្វែងរកសិទ្ធិជ្រកកោន ប្រហែល ៥០០នាក់ នៅលើកប៉ាល់មួយ ខណៈដែលរដ្ឋាភិបាលស្វែងរកវិធានការកាត់បន្ថយការចំណាយ និងការរារាំងសម្រាប់ការមកដល់ដែលឆ្លងកាត់ច្រកនេះ។

បន្ទាប់ពីការសន្យារបស់លោកក្នុងការបញ្ឈប់ទូកតូចៗដែលប្រើប្រាស់ដោយជនចំណាកស្រុករាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ ដើម្បីធ្វើដំណើរ នាយករដ្ឋមន្ត្រីអភិរក្សនិយម លោក រីស៊ី សុនណាក់ (Rishi Sunak) បាននិយាយថា កប៉ាល់នេះនឹងសន្សំប្រាក់ និងកាត់បន្ថយសម្ពាធ លើការចំណាយសម្រាប់កន្លែងស្នាក់នៅ។

រដ្ឋាភិបាលអភិរក្សបានដាក់ចេញនូវផែនការរួចជាស្រេច ដើម្បីហាមឃាត់ការទាមទារសិទ្ធិជ្រកកោន ដោយការមកដល់ដោយខុសច្បាប់ទាំងអស់ ហើយផ្ទេរពួកគេទៅកាន់ប្រទេសទីបី “សុវត្ថិភាព” ដូចជាប្រទេស រ៉ាវ៉ាន់ដា (Rwanda) ជាដើម៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner