ទីភ្នាក់ងារអាមេរិកគ្រោងសិក្សាស៊ីជម្រៅអំពីសត្វអណ្តើកសមុទ្រ ដែលរងការគំរាមកំហែងពីការបូមខ្សាច់
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារអាមេរិកមួយបានយល់ព្រមលើការសិក្សាពីផលប៉ះពាល់ដល់បរិស្ថានឱ្យកាន់តែស៊ីជម្រៅ ថាតើការបូមខ្សាច់របស់ក្រុមហ៊ុនដឹកជញ្ជូនហ្សកហ្ស៊ី នៅនិទាឃរដូវ និងរដូវក្តៅ នឹងគំរាមកំហែងដល់ជីវិតសត្វអណ្តើកសមុទ្រដ៏កម្រ ដែលធ្វើសំបុកនៅលើឆ្នេរក្បែរនោះដែរឬអត់។

អនុប្រធានក្រុមអភិរក្សហ្សកហ្ស៊ី One Hundred Miles លោកស្រី Catherine Ridley បាននិយាយថា ឥឡូវនេះ អាជ្ញាធរបានប្តេជ្ញាចិត្តធ្វើតាមអ្វីដែលពួកយើងបានស្នើសុំ ដើម្បីត្រឡប់ទៅពិនិត្យតាមបែបវិទ្យាសាស្រ្តឡើងវិញ។ លោកស្រីថា វិទ្យាសាស្រ្តគឺមានភាពច្បាស់លាស់ ការបូមខ្សាច់នៅនិទាឃរដូវ និងរដូវក្តៅ ធ្វើឱ្យសត្វអណ្តើកសមុទ្រនៅរដ្ឋហ្សកហ្ស៊ី និងវឌ្ឍនភាពនៃការអភិរក្សជាច្រើនទសវត្សរ៍មានហានិភ័យ។

អ្នកបរិស្ថាន និងអង្គភាពវិស្វករកងទ័ពបានតតាំងគ្នាចាប់តាំងពីឆ្នាំ២០២១ ជុំវិញផែនការរបស់ទីភ្នាក់ងារអាមេរិក ដើម្បីបញ្ចប់គោលនយោបាយដែលបានដំណើរការអស់រយៈពេល៣ទសវត្សរ៍មកនេះ ក្នុងគោលបំណងហាមឃាត់ការបូមខ្សាច់ និងភក់នៅកំពង់ផែក្នុងរដ្ឋហ្សកហ្ស៊ី និងរដ្ឋខារ៉ូលីណា ក្នុងរដូវដាក់សំបុករបស់សត្វអណ្តើកសមុទ្រ៕




ប្រភព៖ AP ប្រែសម្រួលដោយ៖ ឈឹម ទីណា