ឯកឧត្តម ជាប ដាវុធ ជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ទាំងបីវិទ្យាល័យ ក្នុងស្រុកល្វាឯម

អត្ថបទដោយ៖
Kien Sereyvuth

នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ជាប ដាវុធ អគ្គនាយករងពន្ធដា និងជាប្រធានក្រុមការងារទទួលបន្ទុកយុវជនថ្នាក់ជាតិស្រុកខ្សាច់កណ្តាល តំណាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកណ្ដាល និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អស់លោក ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកមុខ អ្នកការ ក្រោមឱវាទ ព្រមទាំងអាជ្ញាធរដែនដីពាក់ព័ន្ធ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ថ្នាក់ទី12 ទាំងបីវិទ្យាល័យត្រៀមប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងស្រុកល្វាឯម ខេត្តកណ្តាល។

តាមរបាយការរបស់លោកភឹមភារ៉ាអភិបាលនៃគណៈអភិបាលស្រុកល្វាឯមបានឱ្យដឹងថាទូទាំងស្រុកល្វាឯមមានវិទ្យាល័យ 3 កន្លែងគ្រូសរុប 119នាក់សិស្សថ្នាក់ទី12 ដែលត្រូវប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា 2019 មានចំនួន367 អ្នកក្នុងនោះស្រី 295នាក់ក្នុងនាមអាណាព្យាបាលសិស្សសូមថ្លែងអំណរគុណដល់ឯកឧត្តមអគ្គបណ្ឌិតសុភាចារ្យអូនព័ន្ធមុន្នីរ័ត្ន ដែលបានជួយឧបត្ថម្ភថវិកាដល់លោកគ្រូអ្នកគ្រូបង្រៀនបំប៉នថ្នាក់ទី12 ចំនួន10 សប្តាហ៍ទាំង3 វិទ្យាល័យសរុបថវិកា9 លានរៀលនិងបានផ្ដល់ថវិកាលើកទឹកចិត្តផ្ដល់រង្វាន់សិស្សពូកែគណិតវិទ្យានិងអក្សរសាស្ត្រខ្មែរផងដែរ។

មានមតិសំណេះសំណាល ឯកឧត្តម ជាប ដាវុធ បានពាំនាំនូវប្រសាសន៍ ផ្តាំផ្ញើសារសួរសុខទុក្ខ ពីឯឧអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថិ ដែលជានិច្ចជាកាល ឯកឧត្តមអគ្គបណ្ឌិត តែងតែគិតគូរយកចិត្តទុកដាក់ អំពីសុខទុក្ខ និងការលំបាក ខ្វះខាតរបស់លោកគ្រូ អ្នកគ្រូ និងការសិក្សារៀនសូត្រ របស់សិស្សានុសិស្ស ព្រមទាំងនិស្សិតយើង នៅទូទាំងប្រទេស។

ឯកឧត្តម មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំក្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍរីកចំរើនលើគ្រប់វិស័យ ក្នុងនោះនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ អាណត្តិទី៦នៃរដ្ឋសភា រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅទៅលើវិស័យអប់រំ និងវិស័យសំខាន់ៗមួយចំនួនទៀត។ ឯកឧត្តមអគ្គនាយករងពន្ធដា បានមានប្រសាសន៍លើកឡើងថា យើងទាំងអស់គ្នាបានដឹងហើយថា ការសិក្សារៀនសូត្រមិនត្រឹមតែត្រូវអនុវត្តបន្តពេញមួយជីវិតប៉ុណ្ណោះទេ ប៉ុន្តែគឺជាការងារមួយតម្រូវឲ្យមានការលើកកម្ពស់ និងអភិវឌ្ឍន៍គ្មានទីបញ្ចប់ ដើម្បីផលិតនូវធនធានមនុស្សប្រកបដោយគុណភាព មានសក្តានុពលសម្រាប់ការអភិវឌ្ឍសង្គមជាតិ ឲ្យមានការរីកចំរើន ភាពសុខដុម និងចិរភាពទៀតផង។

ទន្ទឹមនឹងនោះ ការអបរំត្រូវតែឆ្លើយតបទៅនឹងទីផ្សារពលកម្ម និងមានដំណើរការឆ្លើយតបទៅនឹងបរិការណ៍នៃសកលភាវូបនីយកម្ម។ ក្នុងស្មារតីនេះ ឯកឧត្តមនៅតែយល់ថា ការអប់រំល្អ គឺជាកូនសោរសម្រាប់ដោះស្រាយនូវរាល់បញ្ហាសង្គម និងសេដ្ឋកិច្ចជាតិ។ នៅក្នុងឱកាសនេះ ឯកឧត្តម ជាប ដាវុធ ក្នុងនាមឯឧអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ និងត្រូវធ្វើខ្លួនឲ្យទៅជាទំពាំងដ៏ល្អ កុំធ្លាក់ចុះក្នុងអបាយមុខ និងជៀសវាងពីគ្រឿងញៀន បង្ករអស្ថេរភាពក្នុងសង្គមគ្រួសារ និងសង្គមជាតិ ជាហេតុធ្វើឲ្យវិនាសអន្តរាយដល់ខ្លួនឯង និងអ្នកដទៃ ដែលសង្គមជាតិកំពុងស្អប់ខ្ពើមនោះ ត្រូវញ៉ាំងខ្លួនក្មួយៗឲ្យទៅជាឫស្សីដ៏រឹងមាំ ត្រង់ល្អ បរិសុទ្ធ មិងវៀចវេរ ធ្វើឲ្យសង្គមគ្រួសារ និងសង្គមជាតិ ពឹងពាក់បានទៅថ្ងៃអនាគត។

ទន្ទឹមនឹងនោះ សូមក្មួយៗចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ដោយត្រូវចេះយោគយល់ និងមានអធ្យាស្រ័យគ្នា  ដើម្បីធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួនឯង និងអ្នកដទៃ ក៏ដូចជារក្សាបាននូវសេចក្តីថ្លៃថ្នូរដល់សង្គមជាតិយើងទាំងមូលផងដែរ។
នៅក្នុងឱកាសនេះ ឯកឧត្តម ជាប ដាវុធ តំណាងឯឧអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញផ្តល់ថវិកាដល់លោកគ្រូ អ្នកគ្រូចំនួន១០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀល និងសិស្សានុសិស្សចំនួន៣៦៧នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន១០ម៉ឺនរៀល៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner