សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានផ្ដល់ស្នាមញញឹម និងក្តីសង្ឃឹមថ្មីដល់ប៉ូលិសចរាចរណ៍ក្រុងភ្នំពេញម្នាក់ ដែលមានជំងឺបេះដូង ក្រពះធ្ងន់
នគរបាលចរាចរណ៍ក្រុងដែលមានជំងឺបេះដូង ក្រពះធ្ងន់ និងជំងឺផ្សេងៗទៀតគួរឲ្យអាណិតអាសូរម្នាក់ ត្រូវបានផ្ដល់ស្នាមញញឹម និងក្តីសង្ឃឹមថ្មីតាមរយៈការជួយព្យាបាលសង្គ្រោះជីវិតរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) ក្រោមការឧបត្ថម្ភដ៏ថ្លៃថ្លាពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈឯកឧត្តម ហ៊ុន ម៉ាណែត និងជំទាវ ពេជ ចន្ទមុន្នី និងការយកចិត្តទុកដាក់ព្យាបាលក្រុមគ្រូពេទ្យ និងក្រុមការងារសមាគមTYDAប្រចាំនៅពេទ្យព្រះកុសុមៈ។
គាត់ និងក្រុមគ្រួសារ ពិតជាសប្បាយរីករាយក្នុងចិត្តគ្មានអ្វីប្រៀបបាន ដោយបានឯកឧត្តម លោកជំទាវ និងសម្តេចតេជោ និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ជួយសង្គ្រោះជីវិតគាត់ដើម្បីមានស្នាម ញញឹម និងក្តីសង្ឃឹមថ្មីរស់នៅជួបជំុជាមួយគ្រួសារ។
សូមបញ្ជាក់ថាលោក ពត ថេង អាយុ ៥៧ឆ្នាំ បម្រើការងារជានគរបាលចរាចរណ៍ក្រុង ជាង៣០ឆ្នាំហើយ សព្វថ្ងៃគាត់មានជំងឺ បេះដូង ក្រពះ ធ្ងន់ និងជំងឺផ្សេងៗច្រើនទៀត ហើយពុំមាន លទ្ធភាពព្យាបាលនោះទេ។ គាត់មានទីលំនៅស្ថិតក្នុងភូមិកោះដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានប្រពន្ធនៅផ្ទះ មានកូន៥នាក់នៅក្នុងបន្ទុក៕ធ.ដ
