សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមគ្នាដោះស្រាយ ធ្វើឱ្យថ្លៃដើមផលិតនៃការដាំដុះ និងការចិញ្ចឹមសត្វរបស់ប្រជាកសិករមានតម្លៃថោក
ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម,វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទទី១៥ ខែឧសភា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាដោះស្រាយធ្វើយ៉ាងណាឲ្យថ្លៃដើមផលិតនៃការដាំដុះ និងការចិញ្ចឹមសត្វរបស់ប្រជាកសិករមានតម្លៃថោក ។

សម្ដេចតេជោ បានជំរុញធ្វើយ៉ាងណា ឲ្យថ្លៃដើមផលិតនៃការដាំដុះ និងការចិញ្ចឹមសត្វរបស់ប្រជាកសិករមានតម្លៃថោក ដើម្បីប្រកួតប្រជែងជាមួយបណ្ដាប្រទេសដទៃ។
សម្ដេច ថ្លែងថា ចំណុចនេះ គឺជាចំណុចគន្លឹះមួយក្នុងចំណោមចំណុចគន្លឹះ ដែលយើងត្រូវដោះស្រាយ បើសិនជាកសិករយើងផលិតនៅតែមានតម្លៃខ្ពស់ ការប្រកួតប្រជែងក្នុងក្របខ័ណ្ឌទីផ្សារជាមួយប្រទេសដទៃ ដែលយើងត្រូវនាំចូលយកមកផ្គត់ផ្គង់ក្នុងស្រុក ដែលវាថោកជាងផលិតផលក្នុងស្រុកហ្នឹង វានៅតែជាបញ្ហាៗ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសង្កត់ធ្ងន់ឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវរួមគ្នាដោះស្រាយធ្វើយ៉ាងណាឲ្យថ្លៃដើមផលិតនៃការដាំដុះ និងការចិញ្ចឹមសត្វឲ្យមានតម្លៃថោក ៕


អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ