មនុស្ស ៦នាក់ស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះផ្ទះសំណាក់នៅនូវែលសេឡង់

វែលីងតោន៖ យ៉ាងហោចណាស់មនុស្ស៦នាក់បានស្លាប់ នៅក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះផ្ទះសំណាក់មានកម្ពស់៤ជាន់មួយកន្លែង នៅព្រឹកព្រលឹមថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) នៅរដ្ឋធានីនៃប្រទេសនូវែលសេឡង់។

អណ្តាតភ្លើងដ៏ខ្លាំង និងផ្សែងក្រាស់អាចត្រូវបានគេមើលឃើញថា បានលេចចេញពីដំបូលផ្ទះសំណាក់ឈ្មោះ Loafers Lodge នៅកណ្តាលទីក្រុងវែលីងតោន នៅពេលយប់ ខណៈដែលអ្នកពន្លត់អគ្គិភ័យចំនួន៨០នាក់ និងរថយន្តពន្លត់អគ្គិភ័យចំនួន២០គ្រឿងបានប្រយុទ្ធនឹងភ្លើង។

ប៉ូលីស និងសេវាសង្គ្រោះបន្ទាន់នូវែលសេឡង់បាននិយាយថា មនុស្សមួយចំនួនបានស្លាប់ ហើយមនុស្ស៥២នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះ ខណៈដែលមនុស្សរាប់សិបនាក់ទៀតមិនត្រូវបានរាប់បញ្ចូល។

ស្របពេលជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក គ្រីស ហ៊ីបខីន បាននិយាយថា ចំនួនអ្នកស្លាប់មានយ៉ាងហោចណាស់៦នាក់ ហើយអភិបាលក្រុងបាននិយាយថា ចំនួននេះអាចនឹងកើនឡើងបន្ថែមទៀត។ បន្ថែមលើនេះ លោកនាយករដ្ឋមន្រ្តីនូវែលសេឡង់បានហៅអគ្គិភ័យនេះថា ជាសោកនាដកម្មដ៏អាក្រក់មួយ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner