ការនាំចេញអង្កររបស់ថៃកើនឡើង ៣.០៥លានតោន ក្នុងរយៈពេល៤ខែដំបូង ឆ្នាំ២០២៣
បាងកក៖ ការនាំចេញអង្កររបស់ប្រទេសថៃ បានកើនឡើង៣.០៥លានតោន ដែលលទ្ធផលនេះ បានបង្កើនប្រាក់ចំណូល និងទំនុកចិត្តក្នុងចំណោមកសិករ។
លោក អាឡុងខន ប៉ុនឡាបុត្រ ដែលជាទីប្រឹក្សារដ្ឋមន្ត្រីក្រសួងកសិកម្ម ថៃ លោក ឆាឡឺមឆៃ ស្រ៊ីអន បានឱ្យដឹងថា តម្រូវការអង្ករដែលកំពុកើនឡើងនៅលើទីផ្សារ បានជំរុញឱ្យតម្លៃអង្ករស្ទើរតែទាំងអស់ក្នុងប្រទេសថៃ កើនឡើងលើសពីតម្លៃពីមុន ជាពិសេសអង្ករផ្កាម្លិះ។

ការនាំចេញអង្កររបស់ថៃក្នុងឆ្នាំ២០២២ មានចំនួន៧.៦៩លានតោន កើនឡើង២២.១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ កើនលើសពីគោលដៅ៧.៥លានតោន។ តម្លៃនៃការនាំចេញមានចំនួន១៣៨.៤៥ពាន់លានបាត ឬប្រហែល៣.៩៧ពាន់លានដុល្លារ កើនឡើង២៦.១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។
បើតាមក្រសួងពាណិជ្ជកម្មបរទេស ប្រទេសថៃរំពឹងថា នឹងនាំចេញអង្ករបានចំនួន៧.៥លានតោននៅក្នុងឆ្នាំ២០២៣នេះ ធ្លាក់ចុះបន្តិចបន្តួច បើធៀបនឹងឆ្នាំ២០២១ មានចំនួន៧.៦៩លានតោន។

ទីផ្សារកំពូលទាំង៥សម្រាប់ការនាំចេញអង្កររបស់ប្រទេសថៃកាលពីឆ្នាំ២០២២ រួមមានអ៊ីរ៉ាក់១.៦លានតោន កើនឡើង៤៥៨ភាគរយ, អាហ្វ្រិកខាងត្បូង៧៧៥.០០០តោន ធ្លាក់ចុះ២.២៦ភាគរយ, ចិន៧៤៥.០០០តោន កើនឡើង១៨.៨១ភាគរយ, សហរដ្ឋអាមេរិក៦៥៣.០០០តោន កើនឡើង១៣.២១ភាគរយ និងបេណាំង៣២០.០០០តោន ធ្លាក់ចុះ១៥.៣៨ភាគរយ៕

ប្រភព៖ The Nation ប្រែសម្រួលដោយ៖ ឈឹម ទីណា