សេតវិមានចោទថា អ៊ីរ៉ង់បានផ្គត់ផ្គង់យន្តហោះដ្រូនជាង៤០០គ្រឿងដល់រុស្ស៊ី

វ៉ាស៊ីនតោន៖ មន្ត្រីជាន់ខ្ពស់សេតវិមានបានចោទប្រកាន់អ៊ីរ៉ង់ថា បានបើកផ្លូវឱ្យរុស្ស៊ីឈ្លានពានអ៊ុយក្រែន តាមរយៈការផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើក (ដ្រូន) រាប់រយគ្រឿងដល់កងកម្លាំងរុស្ស៊ី។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន ខើប៊ី បាននិយាយនៅថ្ងៃចន្ទនេះថា អ៊ីរ៉ង់បានផ្តល់ឲ្យរុស្ស៊ីនូវយន្តហោះគ្មានមនុស្សបើកជាង៤០០ គ្រឿង ចាប់តាំងពីខែសីហាឆ្នាំមុន បន្ថែមពីលើរថក្រោះ និងកាំភ្លើងធំ។ លោក ខើប៊ី បន្តថា រុស្ស៊ីបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកភាគច្រើន ដើម្បីកំណត់គោលដៅវាយប្រហារលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងប្រទេសអ៊ុយក្រែន។

លោក ខើប៊ី បានចោទថា អ៊ីរ៉ង់កំពុងទទួលបានមីស៊ីល, គ្រឿងអេឡិចត្រូនិក និងប្រព័ន្ធការពារដែនអាកាស ជាថ្នូរនឹងកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំងរុស្ស៊ី។ លោកថា អ៊ីរ៉ង់កំពុងស្វែងរកការទិញឧបករណ៍យោធាបន្ថែម ដែលមានតម្លៃរាប់ពាន់លានដុល្លារពីរុស្ស៊ី ហើយថា សហរដ្ឋអាមេរិកនឹងប្រកាសនាពេលឆាប់ៗនេះនូវការដាក់ទណ្ឌកម្ម ដែលសំដៅលើភាគីពាក់ព័ន្ធ៕

ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner