សមាគមអតីតយុទ្ធជនអតីតយុទ្ធជនកម្ពុជា នាំយកថវិកាបេឡាមរណៈសង្គ្រោះ ប្រគល់ជូនគ្រួសារសពអតីតយុទ្ធនៅស្រុករលាប្អៀរ

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ក្រុមការងារគណៈកម្មាធិការសមាគមអតីតយុទ្ធជនអតីតយុទ្ធជនកម្ពុជា (សអក) ខេត្តកំពង់ឆ្នាំ បាននាំយកថវិកាបេឡាមរណៈសង្គ្រោះចំនួន៤លានរៀល ប្រគល់ជូនគ្រួសារសពអតីតយុទ្ធជននៅភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ សពអតីតយុទ្ធឈ្មោះ ឃឹម សួង អតីតនគរបាលចូលនិវត្តន៍ បានទទួលមរណភាពកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ វេលម៉ោង១២និង២៤ថ្ងៃត្រង់ កន្លងទៅ នៅភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះដែរ ក្រុមការងារបានគោរពវិញ្ញាក្ខន្ធ និងមានមតិសំណេះសំណាល ក៏ដូចជានាំនូវបណ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងឯកឧត្តម លោកជំទាវ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង ឯកឧត្តមអភិបាលខេត្ត ប្រធានគណៈកម្មាធិការ សអក ខេត្តផងដែរ។ ជាមួយគ្នានេះ ក្រុមការងារបានប្រគល់ថវិកា៤លានរៀល ជូនទៅកូនស្រីសព ឈ្មោះ ពៅ ពេជធីតា តាមបណ្តាំ។

ក្នុងឱកាសនោះដែរ គ្រួសារនៃសព បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងក្រុមករងារដែលកន្លងមកតែងតែយកចិត្តទុកដាក់ជួយដល់អតីតយុទ្ធជន និងគ្រួសារ បានទាន់ពេលវេលា និងបាននាំយកថវិកាជួយសម្រាលដល់ទុកលំបាករបស់អតីតយុទ្ធ ក៏ដូជាគ្រួសារអតីតយុទ្ធផងដែរ៕ធ.ដ

ដោយៈ សុខ គឹមសៀន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner