ក្រសួងអប់រំយុវជន និងកីឡា ស្នើឲ្យយុវជនត្រូវចូលរួមគ្រប់សកម្មភាពក្នុងកិច្ចការសង្គម ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ប្រកបដោយថាមពល និងទទូលខុសត្រូវ
នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម ស៊ាន បូរ៉ាត រដ្ឋលេខាធការក្រសួងអប់រំយុវជន និងកីឡា ដែលបានថ្លែងនៅក្នុងទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា ខួបលើកទី២០ លើប្រធានបទ ការអប់រំដែលនាំឲ្យមានការផ្លាស់ប្តូរ នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា។
ឯកឧត្តម ស៊ាន បូរ៉ាត បានគូសបញ្ជាក់ថាការប្រារព្ធខួបលើកទី២០ នៃទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហា ២០១៩នេះ គឺបានលើកយកប្រធានបទ៖ ការអប់រំដែលនាំឲ្យមានការផ្លាស់ប្តូរដើម្បីក្មួយៗ ទាំងអស់គ្នា បានផ្តោតនូវការយកចិត្តទុកដាក់និងរិះរកមធ្យោបាយក្នុងការទទូលបាននូវយន្តការជាគន្លឹះសម្រាប់កសាងមូលដ្ឋានគ្រឹះនៃវប្បធម៌ សន្តិភាព តាមរយៈយោគយល់អាធ្យាស្រ័យ គ្មានអំពើហឹង្សាដែលផ្តើមចេញពីការតាំងចិត្ត និងការទទូលខុសត្រូវនូវរាល់ទង្វើដែលខ្លួនបានធ្វើចំពោះខ្លួនឯង អ្នកដទៃ គ្រួសារ
សង្គមជាតិ ពិសេសគោរពតាមគោលការណ៍ សន្តិភាពវិជ្ជមាន ពង្រឹងការផ្សះផ្សាបង្រួបបង្រួមជាតិ អន្តរជាតិក្នុងគោលដៅជំរុញឲ្យមានសន្តិភាព សន្តិសុខ និងការអភិវឌ្ឍព្រមទាំងលើកកម្ពស់សេចក្តីថ្លៃថ្នូរ ការប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ សុជីវធម៌ ដែលជាមាគ៌ា ឆ្ពោះទៅរកការគេចឲ្យផុតពីអំពើហឹង្សា ការ
កេងប្រវ័ញ្ច ការបំភិតបំភ័យ ការបង្ខិតបង្ខំ ឧក្រិដ្ឋកម្ម និងទុព្វលភាព។
ឯកឧត្តម រដ្ឋលេខាធិការ ស៊ាន បូរ៉ាត បានលើកឡើងទៀតថាពិតណាស់ថាការយកចិត្តទុកដាក់ ចំពោះយុវជន មិនមែនជាភារកិច្ចថ្មីដែលកម្ពុជាយើង ទើបតែចាប់ផ្តើមនាថ្ងៃនេះទេ ប៉ុន្តែជាក់ស្តែងកិច្ចការនេះ កម្ពុជាបានចាប់ផ្តើមយកចត្តទុកដាក់អនុវត្ត ចាប់តាំងពីក្រោយថ្ងៃ ០៧ មករា ១៧៩ មកម្លេះ។
ដូចនេះ ការគិតគូយកចិត្តទុកដាក់ខ្ពស់ចំពោះយុវជនក្នុងរយះពេល៤០ ឆ្នាំ មកនេះបានបង្កលក្ខណៈ ឲ្យយុវជនទទូលបាននូវការសិក្សាពេញលេញ មានឱកាសការងារ និងមានមុខរបរដូចនឹងបណ្តា
ប្រជាជាតិក្នុងតំបន់ ហើយបានរួមចំណែកលើកកម្ពស់ កំណើនសេដ្ឋកិច្ចជាតិប្រកបដោយចីរភាពក្នុងអត្រាជា
មធ្យម៧% ក្នុងមួយឆ្មាំៗទៀតផង។
ឯកឧត្តម រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡាបានកោតសរសើរ ចំពោះអង្គការ ដៃគូអភិវឌ្ឍន៍ ស្ថាប័ន
ជាតិ អន្តរជាតិ ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការយុវជនដែលជាដៃគូដ៏ល្អ ក្នុងការសហការជាមួយក្រសួងអប់រំយុវជន និងកីឡា រួមមានការរៀបចំគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍយុវជនកម្ពុជា រហូតដល់គោលនយោបាយនេះ ត្រូវបានអនុម័តដោយ គណៈរដ្ឋមន្រ្តី នៅក្នុងឆ្នាំ២០១១ ហើយសកម្មភាពដ៏ល្អនេះនឹងនៅតែបន្តរហូតជានិច្ចនិរន្តរ៍។
ឯកឧត្តម ស៊ាន បរ៉ាត សូមឲ្យការតាំងចិត្ត របស់យុវជន យុវនារីកម្ពុជាយើង ស្របតាមស្មារី ១២ សីហា
ឆ្នាំ ២០១៩ នេះបានក្លាយជាសកម្មភាពគំរូដ៏ប្រសើរសម្រាប់ការចូលរួមចំណែកអនុវត្តនូវរាល់គោលនយោ
បាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើឲ្យប្រទេសជាតិមានការរីកចំរើនលើគ្រប់វិស័យ៕ធ.ដ





