ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ៖ ជំនួយដែលប្រជាជននិងរដ្ឋា ភិបាល ជប៉ុនបានផ្តល់មកកម្ពុជាគឺប្រកបដោយប្រសិទ្ធិភាពនិងផ្លែផ្កា

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា មានប្រសាសន៍ថា លើគោលនយោបាយទំនាក់ទំនងក្រៅប្រទេសដោយឈរលើ គោល ការណ៍ខិតខំប្រឹងប្រែងខ្លួនឯងនិងស្វាគមន៍ចំពោះការគាំទ្រពីបរទេសក្នុងនោះក៏មានវត្តមានប្រទេសជប៉ុនដែលបានជួយគាំទ្រមួយផ្នែកធំក្នុងប្រទេសកម្ពុជាលើផ្នែកហេដ្ឋារចនាសម្ព័ន្ធផងដែរហើយជំនួយដែលប្រជាជននិងរដ្ឋាភិបាលជប៉ុនបានផ្តល់មកព្រះរាជាណាចក្រកម្ពុជាគឺប្រកបដោយប្រសិទ្ធិភាពនិងផ្លែផ្កា។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបន្តថា ការងារធំៗដូចជាហេដ្ឋា រចនា សម្ព័ន្ធ ការរំដោះផ្ទៃដីឱ្យមានសុវត្ថិភាពតាមរយៈការដោះមីន ការរៀប ចំការស្តារគាំទ្រលើវិស័យវប្បធម៌ និងការដាក់បញ្ចូល ប្រាសាទអង្គរវត្ត ជាសម្បត្តិបេតិកភណ្ឌពិភពលោកក៏មានការគាំទ្រ ពីជប៉ុនផងដែរ ជាមួយនេះជប៉ុនក៏បានជួយសាងសង់ស្ពានធំៗចំនួនពីរគឺស្ពានត្សឺបាស្សានិងស្ពានគីហ្សូណាថែមទៀតផង។រីឯវិស័យទឹកស្អាតជប៉ុនបាន ជួយសម្រាប់ឱ្យមានការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋទាំងនៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្ត ព្រមទាំងការស្តារហេដ្ឋារចនាសម្ព័ន្ធ ក្រោមដីក៏ជប៉ុនបានជួយផងដែរ។

សូមជម្រាបថា ការលើកឡើងរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានធ្វើឡើងនៅក្នុងឱកាសអនុញ្ញាតឱ្យ លោក សាណូអ៊ី កាហ្សូម៉ាណា(SANUI Kazumana )ប្រធានថ្មីតំណាងទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនឬ ចៃកា(JICA) ចូលជួបសំដែងការគួរសមក្នុងសប្ដាហ៍នេះនាទីស្តីការក្រសួង ។

ឆ្លើយតបវិញលោកប្រធានថ្មីតំណាងទីភ្នាក់ងារចៃការបានកត់សម្គាល់ថាបច្ចុប្បន្នកម្ពុជាមានការអភិវឌ្ឍរីកចម្រើននូវសំណង់អគារខ្ពស់ៗទំនើបៗជាច្រើនខុសប្លែកជាងពីមុន។ដូច្នេះលោកមានក្តីរីករាយ ដែលបានចូលរួមចំណែកជួយអភិវឌ្ឍក្នុងប្រទេសកម្ពុជាបន្តទៀត។ លោកបានលើកឡើងនូវពាក្យស្លោករបស់JICAគឺ: ” ដើម្បីកសាង ប្រទេសជាតិ ត្រូវកសាងធនធានមនុស្ស”។ ដូច្នេះលោកគាំទ្រឱ្យ មានការកសាងធនធានមនុស្សអោយបានច្រើនថែមទៀតលើវិស័យនានាដើម្បីធានាអោយមានការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

លោកបញ្ជាក់ថាចៃកានឹងធ្វើយ៉ាងណាបន្តនូវជំនឿជឿជាក់ និង រឹតចំណងមិត្តភាពកិច្ចសហប្រតិបត្តិការរឹងមាំ រវាងកម្ពុជានិង ជប៉ុននិងជាមួយពិភពលោក។លោកក៏បានចូលរួមអបអរសាទរ ជាមួយកម្ពុជាដែលបាននឹងកំពុងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ប្រកបដោយជោគជ័យផងដែរ៕ ដោយ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner