ជនសង្ស័យ ៦២នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសគ្រឿងញៀនចំនួន ២៥ករណីទូទាំងប្រទេសថ្ងៃទី១៧ ឧសភា ម្សិលមិញនេះ!
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញព្រហ្ម បានឃាត់ខ្លួនជនសង្ស័យចំនួន ៦២នាក់ (ស្រី ១នាក់) ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៥ករណី ទូទាំងប្រទេសនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញ នេះ ។
នៅក្នុងចំណោមជនសង្ស័យចំនួន ៦២នាក់ រួមមាន៖ ជួញដូរ ៧ករណី ឃាត់ ២០នាក់ (ស្រី ១នាក់)។ ដឹកជញ្ជូន រក្សាទុក ១១ករណី ឃាត់ ២២នាក់ (ស្រី ០នាក់)។ និងប្រើប្រាស់ ៧ករណី ឃាត់ ២០នាក់ (ស្រី ០នាក់)។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៧ ខែឧសភា រួមមាន៖ មេតំហ្វេតាមីន ម៉ាទឹកកក (Ice) ស្មេីនិង ២១៨,៥៤ក្រាម និង១០កញ្ចប់តូច។ កេតាមីន (Ke) ស្មេីនិង ២៤,៣៥ក្រាម។ កញ្ឆា ស្មេីនិង ០,៥១ក្រាម។
ក្នុងប្រតិបត្តិការនោះ ជា លទ្ធផលខាងលើ ១៤អង្គភាព បានចូលរួមបង្ក្រាប ក្នុងនោះ កម្លាំង នគរបាលជាតិ ១១អង្គភាព និងកម្លាំង កងរាជអាវុធហត្ថ ៣អង្គភាព មានដូចខាងក្រោម ៖
*១ / មន្ទីរ៖ ប្រើប្រាស់ ៦ករណី ឃាត់ ១៨នាក់។
*២ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យក Ice ១៨៦,៣៤ក្រាម, Ke ២៤,៣៥ក្រាម និងកញ្ឆា ០,៥១ក្រាម។
*៣ / បាត់ដំបង៖ រក្សាទុក ៤ករណី ឃាត់ ៦នាក់ ចាប់យក Ice ៨,៩៥ក្រាម។
*៤ / កំពង់ចាម៖ រក្សាទុក ២ករណី ឃាត់ ៥នាក់ ចាប់យក Ice ០,៧៥ក្រាម។
*៥ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យក Ice ៩,៧១ក្រាម។
*៦ / មណ្ឌលគីរី៖ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ស្រី ១នាក់។
*៧ / កណ្តាល៖ ជួញដូរ ២ករណី ឃាត់ ៦នាក់ រក្សាទុក ២ករណី ឃាត់ ៤នាក់ ចាប់យក Ice ៣,៣១ក្រាមនិង៥កញ្ចប់តូច។
*៨ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ១,១២ក្រាម។
*៩ / សៀមរាប៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។
*១០ / ស្ទឹងត្រែង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ ចាប់យក Ice ៣,៣៣ក្រាម។
*១១ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ៣កញ្ចប់តូច។

កងរាជអាវុធហត្ថ ៖ ៣អង្គភាព
*១ / កំពង់ចាម៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យក Ice ០,១៩ក្រាម។
*២ / កណ្តាល៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យក Ice ១០កញ្ចប់តូច។
*៣ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ចាប់យក Ice ៤,៨៤ក្រាម ៕ដោយ៖ ភារ៉ា និងប៊ុនធី