សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៧ ឧសភា ២០២៣
១. កម្ពុជា-ចិន បានចុះហត្ថលេខាលើកិច្ចសន្យាភាពជាដៃគូ លើគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត ខេត្តស្វាយរៀង ដែលមានតម្លៃប្រមាណ១៤០០លានដុល្លារ – AMS Central
២. ៤ខែ ដើមឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលនូវចំណូលពន្ធអាករតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ មានប្រមាណ ១ ៦០០លានដុល្លារ ស្មើនឹង ៤៤,៥% នៃផែនការ – AMS Economy
៣. អគារមន្ទីរពេទ្យថ្មីកម្ពស់៥ជាន់ មានតម្លៃ១៦លានដុល្លារ នៅក្នុងបរិវេណមន្ទីរពេទ្យកុមារជាតិ ដែលជាជំនួយរបស់រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ គ្រោងនឹងសាងសង់នៅពាក់កណ្តាលឆ្នាំ២០២៤ – កម្ពុជាថ្មី
៤. UN៖ យោធាមីយ៉ាន់ម៉ាបាននាំចូលអាវុធសរុបជាទឹកប្រាក់យ៉ាងហោចណាស់ ១ប៊ីលានដុល្លារ ចាប់តាំងពីរដ្ឋប្រហារដណ្ដើមអំណាច ក្នុងខែកុម្ភៈ ឆ្នាំ២០២១ – Al Jazeera
៥. ចិន ពិន័យក្រុមកំប្លែងដ៏ល្បីមួយក្នុងប្រទេស ឱ្យបង់ប្រាក់ ២លានដុល្លារ ជុំវិញការយកយោធាមកលេងសើច – BBC
#ams1minute