ក្រុមប្រឹក្សាភិបាលស្ថាប័ន SIAAP តំណាងតំបន់ Val de Mame នឹងកែប្រែគុណភាពទឹកនៅរាជធានីភ្នំពេញឱ្យបានល្អប្រសើរ ការចែករំលែកចំណេះដឹង និងបទពិសោធន៍

ភ្នំពេញ៖ លោកស្រី គ្រីសស្ទែល នីយ៉ាសម (MS, KRISTELL NIASME) សមាជិកាក្រុមប្រឹក្សាភិបាលស្ថាប័ន SIAAP តំណាងតំបន់ Val de Mame បានលើកឡើងថា លោកស្រីគឺជាអ្នកទទួលគ្រប់គ្រងលំហធម្មជាតិនិងគម្រោងអនាម័យ។ លោកស្រី ចង់កែប្រែគុណភាពទឹកនៅរាជធានីភ្នំពេញឱ្យបានល្អប្រសើរ ជាមួយនិងការចែករំលែកចំណេះដឹងនិងបទពិសោធន៍ ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅដោយមានក្តីសុខសប្បាយ ។ លោកស្រី បានលើកឡើង បែបនេះ កាលពីល្ងាចថ្ងៃទី១៨ ឧសភា ខណៈជួបសម្តែងការគួរសមជាមួយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។

លោកស្រី គ្រីសស្ទែល នីយ៉ាសម (MS, KRISTELL NIASME) បានមានប្រសាសន៍លើកឡើងថា៖ ស្ថាប័ន SIAAP ជាអ្នកទទួលគ្រប់គ្រងលំហធម្មជាតិនិងគម្រោងអនាម័យ។ ចំពោះគម្រោងសាងសង់ស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់នៅរាជធានីភ្នំពេញ ដែលកំពុងអនុវត្ត ក្រុមការងាររបស់លោកស្រីនឹងទៅពិនិត្យមើលនៅថ្ងៃស្អែកនេះ ។

លោកស្រីបញ្ជាក់ថា (SIAAP)ជាអង្គការមួយ ធ្វើប្រតិកម្មទឹកស្អាត ដោយអង្គការ មានរោងចក្រ៦កន្លែង អង្កការជាដៃគូររបស់ទីប៉ារីស ក្នុងការការប្រែគុណភាពទឹកអោយល្អប្រសើរ ដើម្បីប្រជាពលរដ្ឋរស់នៅមានសុខភាពល្អ កុំអោយមានបញ្ហាទឹក ។ លោកស្រីពិតជារីករាយ លើការចែកចំណេះដឹងដល់រាជធានីភ្នំពេញ ក្នុងបំណងចង់អោយប្រជាពលរដ្ឋរស់នៅដោយមានក្តីសុខសប្បាយ ។

ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍លើកឡើង ពីស្ថានភាពទូទៅរបស់រាជធានីភ្នំពេញ ទាំងកត្តាភូមិសាស្ត្រ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងបានលើកឡើងពីបញ្ហាប្រឈមមួយចំនួនរបស់រាជធានីភ្នំពេញផងដែរ ពិសេស បញ្ហាកកស្ទះចរាចរ និងបញ្ហាសំរាមជាដើម ។

ឯកឧត្តម ឃួង ស្រេង បានបន្តថា ADBនឹងទៅពិនិត្យ ដោយយកចិត្តទុកដាក់ ចំពោះគម្រោងភក់បង្គន់ ហើយADBនឹងយកគម្រោងនេះទៅធ្វើជាគម្រោងសម្រាប់ទៅអនុវត្តតាមបណ្តាលខេត្តផ្សេងទៀត ។

អង្គការ SIAAPនេះបានធ្វើប្រតិកម្មទឹកស្អាតនៅស្ទឹងសែន យើងក៏ចង់អោយអង្គការធ្វើប្រតិកម្មទឹកស្អាតនៅទន្លេសាប នៅពេលដែលយើងមានថវិការគ្រប់គ្រាន់ដើម្បីធ្វើវា។ ទីក្រុងភ្នំពេញជាប់ទន្លេ ដែលយើងត្រូវសិក្សាសម្រាប់អនាគតចំពោះទឹកស្អាត។ នេះជាបច្ចេកទេសល្អមួយដែលយើងត្រូវយកមកអនុវត្តទៅថ្ងៃអនាគត សម្រាប់សុខមាលភាពប្រជាពលរដ្ឋរបស់យើង ៕ ដោយ ថេត វិចិត្រ+ហេង សម្បត្តិ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner