អ្នកស្លាប់កើនដល់៥១នាក់ ករណីបាក់ដីជម្រាលភ្នំ នៅប្រទេសមីយ៉ាន់ម៉ា
អត្ថបទដោយ៖
Kien Sereyvuth
ការបាក់ដីនៅរដ្ឋ ម៉ន ប្រទេសមីយ៉ាន់ម៉ា បណ្តាលឲ្យចំនួនមនុស្សស្លាប់កើនដល់៥១នាក់ហើយ នេះបើតាមរបាយការណ៍ចេញផ្សាយ ដោយនាយកដ្ឋានសេវាកម្មអគ្គីភ័យមីយ៉ាន់ម៉ា កាលពីម្សិលមិញ។ ប្រភពថា ប្រតិបត្តិការរុករក និងសង្គ្រោះ បាននិងកំពុងបន្តធ្វើនៅឡើយ ក្នុងពេលដែលមីយ៉ាន់ម៉ាកំពុងទទួលរងបញ្ហាបំណាក់ដី នារដូវមូសុង។
សូមរម្លឹកថា ជម្រាលភ្នំ Ma-Lat បានបាក់រលំ ដោយសារតែភ្លៀងខ្លាំង នៅវេលាម៉ោង៧ព្រឹក កាលពីថ្ងៃសុក្រ។ ប្រជាពលរដ្ឋ ផ្ទះ និងយានជំនិះផ្សេងៗត្រូវបាននាំទៅក្នុងទឹក ជាមួយនឹងដីភក់ និងដុំថ្មពីការរលំ។ ភៀងមូសុងខ្លាំង បានគ្របដណ្តប់លើទីប្រជុំជនបណ្តាលឲ្យជន់លិច ដូចជានៅ Paung, Mawlamyine, Mudon, Thanbyuzayat, Kyaikmaraw និង Ye ស្របពេលដែលសាលារៀនមួយចំនួនត្រូវបានបិទបណ្តោះអាសន្ន នៅPaung៕ធ.ដ





