អភិបាលខេត្តស្វាយរៀង អំពាវនាវឲ្យមន្ត្រីរាជការ និងប្រជាពលរដ្ឋនាំគ្នាហូបសាច់ជ្រូក ឡើងវិញ

អត្ថបទដោយ៖
Kien Sereyvuth

ស្វាយរៀង៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះបានថ្លែងទៅកាន់មន្ត្រីរាជគ្រប់ក្រុងនៃខេត្តស្វាយរៀង ត្រូវចូលរួមផ្សព្វផ្សាយបញ្ជ្រាបដល់ពលរដ្ឋនៅមូលរបស់របស់ខ្លួន អំពាវនាវឲ្យពួកគាត់បរិភោគសាច់ជ្រូកឡើងវិញ តបតាមអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រោះជំងឺបេស្តជ្រូកអាហ្វ្រិកមិនឆ្លងដល់មនុស្សទេ គឺឆ្លងតែសត្វជ្រូកគ្នាវាប៉ុណ្ណោះ។

ការថ្លែងរបស់អភិបាលខេត្តស្វាយរៀងបែបនេះ នៅក្នុងឱកាសដែលលោកអញ្ជើញបរិភោគសាច់ជ្រូក ដែលរៀបចំឡើងដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង ក្រោមប្រធានបទ «សាច់ជ្រូកនៅតែមានសុត្ថិភាពក្នុងការទទួលទាន ដោយពុំបាច់បារម្ភ និងដើម្បីក្តីសង្ឃឹមដល់អ្នកចិញ្ចឹមជ្រូក និងដើម្បីយើងទាំងអស់គ្នា»។ លោកក៏បានណែនាំដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ត្រីសមត្ថកិច្ចដែលពាក់ពន្ធ័ទាំងអស់ ត្រូវបន្តចុះពិនិត្យរាល់សាច់ជ្រូក ដែលនាំចូលមកលក់ក្នុងទីផ្សារ ឲ្យបានហ្មត់ចត់ ដោយមិនត្រូវឲ្យមានការនាំចូលជ្រូកពីក្រៅប្រទេសមកចូលនៅក្នុងទឹកខេត្តស្វាយរៀងនោះទេ។

បើតាមការបញ្ជាក់ពីលោក ថាច់ រតនា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង បានលើកលើកឡើងថា ការផ្ទុះឡើងនូវជំងឺប៉េស្តជ្រូកអាហ្វ្រិកមកប្រទេសកម្ពុជា ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងខេត្តស្វាយរៀង ឈប់បរិភោគសាច់ជ្រូក និងទិញសាច់ជ្រូកនៅក្នុងផ្សារ ដោយភ័យខ្លាចពីជំងឺទាំងអស់នេះឆ្លងមកខ្លួន។ លោកបានបន្តទៀតថា ចំពោះជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ គឺមិនបណ្ដាលឲ្យឆ្លងមកមនុស្សនោះទេ គឺឆ្លងតែជ្រូកគ្នាវាតែប៉ុណ្ណោះ។

ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេសកម្ពុជា ក៏ដូចជាពលរដ្ឋនៅខេត្តស្វាយរៀង នាំគ្នាហូបសាច់ជ្រូកជាធម្មតាវិញចុះ ដើម្បីលើកទឹកចិត្តដល់ចិញ្ចឹមក្នុងស្រុក។ រាល់ការទិញជ្រូកទៅហូប ត្រូវពិនិត្យមើលសាច់ជ្រូក ដែលមានត្រាពេទ្យសត្វត្រឹមត្រូវ ចៀសវាងទិញសាច់ជ្រូកដែលគ្មានត្រាពីពេទ្យសត្វ។ រាល់ការលក់សាច់ជ្រូកនៅលើទីផ្សារ ត្រូវតែមានវាយត្រាពីពេទ្យសត្វទើបបញ្ជាក់ថា សាច់សត្វនោះ បានពិនិត្យសុខភាពសត្វយ៉ាងត្រឹមត្រូវពីមន្ត្រីជំនាញ។

លោកបានឲ្យដឹងទៀតថា ចំពោះខេត្តស្វាយរៀងដែលមានករណីផ្ទុះនៅភូមិឫស្សីជួរខាងត្បូង ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ឥឡូវបានស្ងប់ស្ងាត់ទៅវិញហើយ ដោយមានការយកចិត្តទុកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះផ្សព្វផ្សាយអំពីជំងឺបេស្តជ្រូកអាហ្វ្រិកនៅតំបន់មានឆ្លងអំពីវិធីបង្កាទប់ស្កាត់ និងបានបាញ់ថ្នាំសម្លាប់មេរោគនៃការរីករាយដាលនៃជំងឺនេះផងដែរ។ គួរបញ្ជាក់ថា ជំងឺបេស្តជ្រូកអាហ្វ្រិក បានសម្លាប់ជ្រូកចំនួន៩៥ក្បាល នៅឃុំក្រោលគោផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner