ក្រុមហ៊ុនទូរគមនាគមន៍អង់គ្លេស BT គ្រោងកាត់បន្ថយការងារ ៥៥,០០០នាក់ ហើយជំនួសកន្លែងខ្លះដោយ AI
អត្ថបទដោយ៖
ឈឹម ទីណា
ឡុងដ៍៖ ក្រុមហ៊ុនទូរគមនាគមន៍របស់ចក្រភពអង់គ្លេស BT Group បានប្រកាសថា ខ្លួនគ្រោងនឹងកាត់បន្ថយការងាររហូតដល់៥៥,០០០នាក់នៅចុងទសវត្សរ៍នេះ ហើយជំនួសការងារមួយចំនួនជាមួយនឹងបញ្ញាសិប្បនិម្មិត (AI) ក្នុងគោលបំណងកាត់បន្ថយកម្លាំងពលកម្ម និងការចំណាយ។
ក្រុមហ៊ុនទូរគមនាគមន៍ BT ដែលមានកម្លាំងពលកម្ម ១៣០,០០០នាក់ រួមទាំងបុគ្គលិក និងអ្នកម៉ៅការ បានបញ្ជាក់នៅក្នុងរបាយការណ៍ប្រាក់ចំណូលចុងក្រោយថា ចំនួននិយោជិតរបស់ខ្លួននឹងត្រូវកាត់បន្ថយមកនៅចន្លោះពី៧៥,០០០នាក់ ទៅ ៩០,០០០នាក់នៅឆ្នាំ២០៣០។
ក្រុមហ៊ុនបច្ចេកវិទ្យា និងទូរគមនាគមន៍របស់អង់គ្លេសមួយនេះ បាននឹងកំពុងកាត់បន្ថយការងារ ខណៈដែលក្រុមហ៊ុននេះ បានឆ្លងកាត់ការរង្គោះរង្គើដ៏ឈឺចាប់ ចំពេលមានវិបត្តិសេដ្ឋកិច្ច និងអតិផរណាដែលកំពុងកើនឡើង៕ ប្រភព៖ AP ប្រែសម្រួលដោយ៖ ឈឹម ទីណា


ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។