ឆេះអន្តេវាសិកដ្ឋានរបស់សិស្សសាលា ស្លាប់មនុស្ស២០នាក់ នៅហ្គីយ៉ាណា

ចចថោន៖ យ៉ាងហោចណាស់មនុស្ស ២០នាក់បានស្លាប់ នៅក្នុងអគ្គីភ័យនៅសាលាអនុវិទ្យាល័យ ម៉ាដ្យ៉ា (Mahdia) នាភាគកណ្តាលប្រទេស ហ្គីយ៉ាណា។

បុគ្គលិកសុខាភិបាលនៅអាកាសយានដ្ឋានអន្តរជាតិ អ៊ីយូជីន ខូហេយ៉ា (Eugene Correia) ស្ថិតក្នុងរដ្ឋធានី ចចថោន (Georgetown) បានព្យាបាលអ្នករបួសក្នុងភ្លើងឆេះអន្តេវាសិកដ្ឋាន ខណៈដែលពួកគេត្រូវបានដឹកចេញពីយន្តហោះនៅឯអាកាសយានដ្ឋាន។

ប៉ូលិសបាននិយាយ កាលពីថ្ងៃចន្ទថា ភ្លើងឆេះនៅអន្តេវាសិកដ្ឋានរបស់សិស្សសាលា ដែលបានសម្លាប់មនុស្ស យ៉ាងតិច២០នាក់ ក្នុងប្រទេស ហ្គីយ៉ាណា។ មានការគិតថា ជាការធ្វើដោយចេតនា ខណៈដែលកំហឹងបានកើនឡើងនៅក្នុងប្រទេសតូចមួយ ដែលស្ថិតនៅអាមេរិកខាងត្បូងនៅមួយថ្ងៃ បន្ទាប់ពីភ្លើងឆេះ។

គ្រោះអគ្គីភ័យ កាលពីថ្ងៃអាទិត្យ បានបំផ្លាញអគារស្នាក់នៅរបស់ក្មេងស្រី ដែលមានអាយុចន្លោះពី ១១ទី១២ឆ្នាំ និងពី១៦ ដល់ ១៧ឆ្នាំ។

ស្នងការប៉ូលីស លោក ឃ្លីហ្វតុន ហ៊ីឃិន (Clifton Hicken) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅរសៀលថ្ងៃចន្ទថា ការស៊ើបអង្កេតដំបូងត្រូវបានធ្វើឡើង។ លោក Hicken បានប្រាប់អ្នកយកព័ត៌មាន ដែលចូលរួមដោយប្រធានាធិបតី អៀហ្វាន់ អាលី (Irfaan Ali) ដែលបានប្រកាសកាន់ទុក្ខជាតិ រយៈពេលបីថ្ងៃថា “ការស៊ើបអង្កេតរបស់យើងកំពុងបន្ត” ។

លោក ហ៊ីឃិន (Hicken) បានបន្ថែមថា មិនទាន់មានជនសង្ស័យណាម្នាក់ត្រូវបានគេកំណត់អត្តសញ្ញាណនៅឡើយទេ ទោះបីជាលោកបានប្រាប់ AFP ថា លោករំពឹងថា នឹងមានព័ត៌មានបន្ថែមក្នុងរយៈពេល ៤៨ ម៉ោងខាងមុខក៏ដោយ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner