អ៊ីតាលីអនុម័តកញ្ចប់ ២.២ពាន់លានដុល្លារ សង្គ្រោះបន្ទាន់ ករណីទឹកជំនន់

រ៉ូម៖ កញ្ចប់ជំនួយសង្គ្រោះបន្ទាន់ចំនួន ២.២ពាន់លានដុល្លារ សម្រាប់តំបន់រងគ្រោះដោយទឹកជំនន់នៅប្រទេសអ៊ីតាលី ត្រូវបានអនុម័ត។

នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី ចរ ជៀស មេឡូនី ( Giorgia Meloni) បាននិយាយ នៅថ្ងៃអង្គារ សប្តាហ៍នេះ ថា ប្រទេសអ៊ីតាលីបានអនុម័តកញ្ចប់ជំនួយសង្គ្រោះបន្ទាន់ ដែលមានតម្លៃជាង ២ពាន់លានអឺរ៉ូ (២.២ពាន់លានដុល្លារ) ដើម្បីជួយតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់នៅភាគខាងជើងនៃតំបន់ អេមីលា រ៉ូម៉ាញ៉ា (Emilia-Romagna)។

ជិតមួយសប្តាហ៍បន្ទាប់ពីគ្រោះមហន្តរាយធម្មជាតិ មនុស្សប្រហែល ២៣,០០០នាក់នៅតែគ្មានផ្ទះសម្បែង ហើយទីក្រុងមួយចំនួននៅតែជន់លិច ខណៈដែលដីស្រែមានជីជាតិពិសេសរាប់ពាន់ហិចតាត្រូវបានបំផ្លាញ។

លោកស្រី មេឡូនី ដែលបានទៅទស្សនាតំបន់រងគ្រោះកាលពីថ្ងៃអាទិត្យ បានកោះប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃអង្គារ ដើម្បីអនុម័តវិធានការនេះ។

លោកស្រី មេឡូនី បាននិយាយបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា កញ្ចប់ជំនួយសង្គ្រោះបន្ទាន់នេះ រួមបញ្ចូលការចំណាយទាក់ទងនឹងគ្រាអាសន្ន ក៏ដូចជាការផ្អាកពន្ធ និងវិភាគទានសង្គមសម្រាប់គ្រួសារ និងក្រុមហ៊ុនដែលរងផលប៉ះពាល់៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner