យុទ្ធនាឃោសនាបោះឆ្នោតប្រធានាធិបតី នៅប្រទេសហ្គាតេម៉ាឡា

ហ្គាតេម៉ាឡា៖ បណ្តាបេក្ខជនប្រធានាធិបតីនៃប្រទេសហ្គាតេម៉ាឡា ធ្វើយុទ្ធនាការឃោសនា មុនការបោះឆ្នោត។ បេក្ខភាពប្រធានាធិបតីប្រទេស ហ្គាតេម៉ាឡា ទទួលបានការគាំទ្រខ្លាំង ចំនួនបីនាក់ បានដឹកនាំធ្វើយុទ្ធនាការ នៅមុនការបោះឆ្នោតជាតិ នាថ្ងៃទី ២៥ ខែមិថុនា ខាងមុខនេះ។

ក្នុងចំណោមបេក្ខជនសរុប ២៣នាក់នោះ មានបីនាក់លេចធ្លោខ្លាំង រួមមាន អតីតស្ត្រីទី១ លោកស្រី Sandra Torres ភរិយាអតីតប្រធានាធិបតី នៅចន្លោះពីឆ្នាំ ២០០៨ ដល់២០១១ និងម្នាក់ទៀត គឺអ្នកអភិរក្សនិយម លោកស្រី Zury Rios ដែលជាកូនស្រីរបស់អតីតមេដឹកនាំផ្តាច់ការ Efrain Rios កាន់អំណាចពីឆ្នាំ ១៩៨២ ដល់ ១៩៨៣។

ព្រមទាំង បេក្ខភាពជាពាណិជ្ជករ ស្តាំនិយម លោក Carlos Pineda ដែលជាគូប្រជែងឈានមុខគេសម្រាប់ការងារកំពូលរបស់ប្រទេស។ លោក Carlos Pineda ត្រូវបានតុលាលារផ្អាកជាបណ្តោះអាសន្ន ដោយតុលាការ ជុំវិញការចោទប្រកាន់ពីបទរំលោភបំពាន ក្នុងអំឡុងពេលសន្និបាតប្រកាសបេក្ខជន ក្នុងខែវិច្ឆិកា ឆ្នាំ ២០២២។ លោក Carlos Pineda ត្រូវបានគេឃើញថ្លែងទៅកាន់អ្នកគាំទ្រនៅទីលានរដ្ឋធម្មនុញ្ញ ក្នុងរដ្ឋធានី ហ្គាតេម៉ាឡា (Guatemala) កាលពីថ្ងៃទី ២០ ខែឧសភា៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner