សម្តេចតេជោ ហ៊ុន សែន ប្រកាសលុប ឬប្លក់ (block) តេឡេក្រាម អ្នកពូកែនាំរឿងជូនសម្តេច

ភ្នំពេញ ៖ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត ដែលបានបញ្ចប់ការសិក្សា និងសម្ពោធទីតាំងថ្មីនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសលុបចោល ឬ ប្លុក ចំពោះជនណាដែលភ្ជាប់ចូលទៅលើតេឡេក្រាម (Telegram) របស់សម្ដេច ហើយបាននាំបញ្ហាយកទៅជូនសម្ដេច ។

សម្ដេចតេជោ បានបញ្ជាក់ថា ៖ ខ្ញុំដឹងថា អស់លោកចង់បានយុត្តិធម៌ ក៏ប៉ុន្តែប្រសិនបើរឿងទូទាំងប្រទេសយកមកឲ្យនាយករដ្ឋរដ្ឋមន្ត្រីទាំងអស់ដោះស្រាយ នោះមិនបានទេ។ សម្ដេចថា អ្នកខ្លះផ្ញើសំឡេងមក ៣០នាទី តើខ្ញុំមានពេលឯណាស្តាប់ ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានថ្លែងដែរថា៖ មានរឿងខ្លះ គេកំពុងដោះស្រាយហើយ នៅតែផ្ញើមកខ្ញ៉ំដើម្បីជួយ ជាជំនួញដីធ្លី ដូច្នេះពីមុន ខ្ញ៉ំប្តូរលេខទូរស័ព្ទក៉ំឱ្យគេដឹងច្រើនពេក ដល់ពេលឥឡូវ យើងប្លុកចោលតែម្តង មិនបាច់ប្តូរលេខទេ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner