សម្តេចតេជោស្នើគណៈសង្ឃ បញ្វប់ទំនាស់ផ្ទៃក្នុង (Video Inside)
អត្ថបទដោយ៖
Apsara Net
ទំនាស់ក្នុងរង្វង់ថ្នាក់ដឹកនាំសង្ឃគណៈមហានិកាយ បានប្រញាប់ឱ្យសម្តេចតេជោនាយករដ្ឋមន្ត្រីប្រញាប់ធ្វើអន្តរាគមន៍រកការបញ្ចប់អធិករណ៍នេះ។ សម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ច័ន្ទថុល្ល ត្រូវបានគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជាបានចោទថា មិនអនុវត្តតាមចំណាររបស់សម្តេចតេជោ ហ៊ុន សែន និងមិនគោរពតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ពាក់ព័ន្ធនឹងសេចក្តីសម្រេច និងវាយតម្លៃលើសំណើសុំតែងតាំងគោរមងារសម្តេច និងព្រះរាជាគណៈ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា។
ការបង្ហោះតាមបណ្តាញសង្គមនូវជម្លោះ ក្នុងរង្វង់ថ្នាក់ដឹកនាំគណៈសង្ឃនេះ បានជម្រុញឱ្យសម្តេចតេជោបានថ្លែងនៅថ្ងៃទី២៤ឧសភា ដើម្បីការសុំបញ្ចប់ទំនាស់នោះ។