កម្ពុជាស្នើប្រទេសស្វីសភ្ជាប់ជើងហោះហើរត្រង់ (Video Inside)

កម្ពុជាបានស្នើប្រទេសស្វីស ជំរុញឱ្យមានការតភ្ជាប់ជើងហោះហើររវាងប្រទេសទាំងពីរ នៅពេលអាកាសយានដ្ឋានអន្តរជាតិតេជោនឹងដំណើរការនៅដើមឆ្នាំ២០២៥។

សំណើនេះបានធ្វើឡើងក្នុងឱកាសរដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ម៉ៅ ហាវណ្ណាល់ បានជួបជាមួយអគ្គនាយកគោលនយោបាយ និងយុទ្ធសាស្ត្រ នៃរដ្ឋបាលអាកាសចរសហព័ន្ធស្វីស លោកស្រី ហ្វ្រង់ស៊ីន ហ្ស៊ីម៉ឺម៉ាន់ Francine Zimmermann កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣។

អាជ្ញាធរអាកាសចរស៊ីវិល នៃប្រទេសទាំងពីរ បានឯកភាពចុះហត្ថលេខាអនុស្សរណៈយោគយល់គ្នា ដែលបន្ថែមលើកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូន តាមផ្លូវអាកាសរវាងប្រទេសទាំងពីរ ដែលធ្លាប់បានចុះហត្ថលេខា និងចូលជាធរមានរួចមកហើយ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០០៧។

អនុស្សរណៈយោគយល់គ្នានេះ នឹងជួយដល់ក្រុមហ៊ុនអាកាសចរណ៍ នៃប្រទេសទាំងពីរ មានលទ្ធភាពបើកជើងហោះហើរ និងប្រើប្រាស់សិទ្ធិទី៥ ដែលជាសិទ្ធិមួយអាចចុះចត និងដាក់អ្នកដំណើរបន្ថែមនៅប្រទេសទី៣ មុននឹងមកដល់ប្រទេសកម្ពុជា ដោយសារតែសេចក្តីត្រូវការ នៃអ្នកដំណើរតាមផ្លូវអាកាស លើការហោះហើរត្រង់រវាងប្រទេសទាំងពីរ នៅមានកម្រិតនៅឡើយ។

ads banner