សម្ដេចក្រឡាហោម ស ខេង បន្តជំរុញឱ្យ គោ រពច្បាប់ចរាចរណ៍ ទោះបីអត្រាគ្រោះថ្នាក់នៅដើមឆ្នាំនេះថយចុះ១៣ភាគរយ

អត្ថបទដោយ៖
CPA

កណ្ដាល៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជា ប្រ ធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបន្តជំរុញឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរមានសមត្ថកិច្ច គោ រពច្បាប់ចរាចរណ៍ទោះបីអត្រាគ្រោះថ្នាក់រយៈពេលបួនខែ នៅដើមឆ្នាំ២០២៣ ត្រូវបានកាត់បន្ថយ១៥៤ លើក ឬស្មើ១៣%។ ការជំរុញនេះត្រូវបានធ្វើឡើងនៅក្នុង ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៤ ប្រារព្ធនៅក្រុងតាខ្មៅ ខេត្តកណ្ដាល កាលព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានសម្តែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និ ង ម ន្ត្រី នៃក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកក្នុងការរឹតបន្តឹងអនុវត្តច្បាប់ កា រ ផ្ស ព្វផ្សាយអប់រំច្បាប់ ការសង្គ្រោះជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និង កិ ច្ច កា រ សំ ខាន់ៗជាច្រើនទៀតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ជាមួយគ្នានេះសម្ដេចក៏អរគុណចំពោះ អ្នក ប្រើ ប្រា ស់ផ្លូវពីគ្រប់មជ្ឈដ្ឋាន ដែលបានចូលរួ ម យ៉ា ងសកម្មក្នុងចលនាសុវត្ថិភាពចរាចរណ៍ផ្លូវគោកនាពេលកន្លងមក។

សម្ដេចក្រឡាហោមបញ្ជាក់ថា៖«ការចូលរួមទាំងនេះ បានធ្វើឱ្យអត្រាគ្រោះថ្នាក់បានថយចុះគួរឱ្យកត់សម្គាល់ ជាក់ស្តែងគិតត្រឹមរយៈពេលបួនខែដើមឆ្នាំ២០២៣នេះ ប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ឃើញថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ត្រូវបានកាត់បន្ថយចំនួន ១៥៤ លើក ឬស្មើ១៣ភាគរយ ក្នុងនោះអ្នកស្លាប់បានថយចុះ១៨០នាក់ ស្មើនឹង២៦ភាគរយ។ ចំណែកឯអ្នករបួសបានថយចុះ ចំនួន៣០១នាក់ស្មើនឹង១៨ភាគរយ។

យ៉ាងណាក៏ដោយ បើទោះបីជាទិន្នន័យនេះ មានការថយចុះក្តីសម្ដេចក្រឡា ស ខេង នៅតែបន្តជំរុញ និងអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ឱ្យចូ ល រួ ម អនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា«ថ្ងៃ នេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍» ជាមួយនឹ ងការ យកចិត្ត ទុកដា ក់បើ កប រ ប្រ ក ប ដោ យការទទួលខុសត្រូវ និងបង្កើនឆន្ទៈគោរពអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួន។ ទន្ទឹមនេះសម្ដេចក៏ជំរុញឱ្យសមត្ថកិច្ច ជៀសវាងការយកច្បាប់ចរាចរណ៍ ធ្វើជាអាជីវកម្ម ដើម្បីបម្រើប្រយោជន៍ផ្ទាល់ខ្លួន។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកណ្តាល បានឱ្យដឹងថា ខេត្តបានអនុវត្តដោយយកចិត្តទុកដាក់ ប្រកបដោយភាពម៉ឺងម៉ាត់លើការកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍គួរឱ្យកត់សម្គាល់។សម្រាប់ខេត្តកណ្តាល គិតត្រឹមត្រីមាសទី១ ដើមឆ្នាំ២០២៣ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍ កើតមានចំនួន ៣៣លើ៥៩លើកថយចុះ ២៦លើក ស្មើ ៤៤ភាគរយ (កម្រិតស្រាលចំនួន ១៩លើ២០លើក)។ ចំណែកឯ គ្រោះថ្នាក់បណ្ដាលឱ្យស្លាប់ និងរងរបួសសរុបចំនួន ៥៧លើ១១២នាក់។

ជាមួយគ្នានេះ អភិបាលខេត្តកណ្ដាល បានបន្តប្តេជ្ញាខិតខំយក អ ស់ ស្មា រតី ក្នុងចូលរួមគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងបន្តរឹតបន្តឹងចការអនុវត្តន៍ច្បាប់ឱ្យបានបម៉ឺងម៉ាត់ ដើម្បីកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។

ពាក់ព័ន្ធនឹងករណីចរាចរណ៍នេះលោក គង់ សុវណ្ណ ស្ថាបនិក និងជាទីប្រឹក្សាយុទ្ធសាស្រ្ត របស់អង្គការខេមសេហ្វ បានបង្ហាញការសារទរចំពោះការថយចុះនេះ ដោយលោកថា ការថយចុះនេះ គឺកើតឡើងដោយសារការគោរពច្បាប់ពីអ្នកប្រើប្រាស់ផ្លូវគ្រប់គ្នា ពិសេសការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធនានា។ ប៉ុន្តែ លោក គង់ សុវណ្ណ នៅតែជំរុញឱ្យគ្រប់គ្នាមានឆន្ទៈរួមគ្នា នៅក្នុងការចូលរួមអនុវត្តន៍ច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជូនទាំងអស់គ្នា ពិសេសបង្កើនការអប់រំ ផ្សព្វផ្សាយបន្ថែមពីរបៀបប្រើប្រាស់ផ្លូវថ្នល់ និងយុទ្ធនាការបង្កើនការរឹតបន្តឹងច្បាប់នៅតំបន់ដែលមានហានិភ័យខ្ពស់។

តាមរយៈទិវានេះ សម្ដេចក្រឡាហោម ស ខេង ក៏បានបញ្ជាក់ដែរថា គិតមកដល់ពេលច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ត្រូវបានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរផ្លូវគោកបានឯកភាពគ្នារួចហើយ ប៉ុន្តែត្រូវមានការឆ្លងកាត់ក្រសួងយុត្តិធម៌ ដើម្បីកំណត់ទោសបញ្ញត្តិនូវមាត្រាដែលបានពាក់ព័ន្ធ និងត្រូវឆ្លងកាត់គណៈកម្មាការអ្នកអក្សរសាស្រ្តដើម្បីពិនិត្យមើលអក្ខរាវិរុទ្ធបន្ថែម។

ទន្ទឹមគ្នានេះសម្ដេចក្រឡាហោម ស ខេង ក៏បានបន្តជំរុញដល់ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ប្រធានក្រុមការងារតាក់តែងច្បាប់នេះ ត្រូវពន្លឿន និងត្រៀមបញ្ជូនទៅកាន់ទីស្តីការគណៈរដ្ឋមន្រ្តីនាពេលឆាប់ៗ ដើម្បីបើកកិច្ចប្រជុំ ដោយធ្វើយ៉ាងណាឱ្យចប់មុនអាណាត្តិទី៦នេះ៕ ដោយ៖ បូរ ពេជ្យហ្សាលីន

ads banner