ក្រុមរថយន្តប្រណាំង និងម៉ូតូ មកពី១៨ប្រទេស ចូលរួមពិធីបើកព្រឹត្តការណ៍ Asia Cross Country Rally 2019

អត្ថបទដោយ៖
Kien Sereyvuth

ក្រុមរថយន្តប្រណាំង និងម៉ូតូ មកពី១៨ប្រទេស ចូលរួមពិធីបើកព្រឹត្តការណ៍ Asia Cross Country Rally 2019  លើចំងាយផ្លូវជាង២២០០ គីឡូម៉ែត្រ ចេញដំណើរពីទីក្រុង ប៉ាតាយ៉ា ប្រទេសថៃ និងបញ្ចប់នៅទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា  ។
តាមការបញ្ជាក់ពីគណៈកម្មការរៀបចំការប្រកួត បានអោយដឹងថា ព្រឹត្តការណ៍កម្រិតអាស៊ីខាងលើ ឆ្នាំនេះ មានការកើនឡើងទាំងរថយន្ត និងម៉ូតូ បើធៀបនឹងឆ្នាំ២០១៨កន្លងទៅ រីឯការប្រណាំងវិញ ក៏ត្រូវបានផ្លាស់ប្តូរដែរ គឺចេញដំណើរពីទីក្រុងប៉ាតាយ៉ា ទៅបញ្ចប់នៅទីក្រុងណៃពិដោ ប្រទេសមីយ៉ាន់ម៉ា ។
ដោយឡែកកម្ពុជា បានបញ្ជូនរថយន្ត៥គ្រឿងទៅចូលរួម រថយន្តប្រណាំង២គ្រឿង រថយន្តស៊ើវីស ៣គ្រឿង រថយន្តប្រណាំងទី១ ពាក់ស្លាកលេខ១០៧ បើកបរដោយកីឡាករ ហូ សិទ្ធគុណ និងជំនួយការបើកបរ២រូប គឺកីឡាការិនី សេងសុជាតា និងកីឡាករ ពៅ តិចឡេង ចំណែកឯរថយន្តទី២ ពាក់ស្លាកលេខ១១៥ បើកបរដោយកីឡាករ សោម សុកុសល និងជំនួយការកីឡាករ វង្ស គីមហួត ។
សូមបញ្ជាក់ថា ថ្ងៃស្អែកអត្តពលិកទាំងអស់ នឹងត្រូវប្រណាំងលើចំងាយផ្លូវ ជាង៤០០ គីឡូម៉ែត្រ ឆ្ពោះទៅខេត្តស្រះកែវ ៕

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner