ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនគ្រួសាររងគ្រោះដោយទឹកជំនន់ទឹកភ្លៀងចំនួន ២០គ្រួសារ នៅឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ

អត្ថបទដោយ៖
Kien Sereyvuth

ព្រឹកថ្ងៃអាទិត្យ  ទី១១  ខែសីហា  ឆ្នាំ  ២០១៩  ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន  រ៉ានី  ហ៊ុន  សែន  ប្រធានកាកបាទក្រហមកម្ពុជា  ចែកជូនគ្រួសាររងគ្រោះដោយទឹកជំនន់ទឹកភ្លៀងចំនួន ២០គ្រួសារ  នៅឃុំព្រៃនប់  ស្រុកព្រៃនប់  ខេត្តព្រះសីហនុ ។

ជាមួយគ្នានេះ  ឯកឧត្តមបានថ្លែងអំណរគុណ  ចំពោះ  លោក  លោកស្រី អភិបាលរងខេត្ត  គណៈបញ្ជាការឯកភាព ខេត្ត ក្រុងស្រុក  តំបន់ប្រត្តិបត្តិការសឹករងខេត្ត  កម្លាំងមូលដ្ឋានសមុទ្ររាម  កងកម្លាំងឆត្រយោង៩១១  កម្លាំងកងពល៩៩  នគរបាលព្រំដែនទឹក    អាជ្ញាធរឃុំសង្កាត់  សាខាកាកបាទក្រហម  ប្រជាការពារ និងវិស័យ ឯកជនមួយ ចំនួន  ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ។ 

ឯកឧត្តម បានបន្ថែមថា ជំរុញដល់សម្មត្ថិកិច្ចនិងកងកម្លាំង និងបណ្តារអង្គភាពពាក់ព័ន្ធទាំងអស់ត្រូវតែយកចិត្តទុក និងត្រៀមកម្លាំងជាប់ជាប្រចាំ ដេីម្បីជួយសង្គ្រោះប្រជាពលរដ្ឋ  ក្នុងករណីមានហេតុការណ៍កេីតឡេីងដោយ
មិនត្រូវទុកប្រជាជនណាម្នាក់ចោល ដោយមិនត្រូវបានជួយសង្គ្រោះនោះទេ។

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner