មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ ជំរុញឱ្យមន្ត្រីពាក់ព័ន្ធពិភាក្សាឱ្យបានស៊ីជម្រៅពីនីតិវិធីនៃការប្រឡង ដើម្បីស្វែងរកមន្ត្រីដែលជាធនធានមនុស្ស និងមានជំនាញសមត្ថភាពពិតប្រាកដ ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ឯកឧត្ដម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការប្រឡងជ្រើសរើសមន្ត្រីរាជការសម្រាប់ក្របខ័ណ្ឌថ្មី ឆ្នាំ២០១៩ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំនីតិវិធីសម្រាប់ការប្រឡងជ្រើសរើសមន្ត្រីរាជការក្រសួងសម្រាប់ក្របខ័ណ្ឌថ្មី ឆ្នាំ២០១៩ ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ ។

ឯកឧត្ដមរដ្ឋលេខាធិការ បានជំរុញឱ្យមន្ត្រីជំនាញពាក់ព័ន្ធពិភាក្សាឱ្យបានស៊ីជម្រៅអំពីបទបញ្ញត្តិ នីតិវិធី នៃការប្រឡង និងចំណុចខ្វះខាតទាក់ទងនឹងការប្រឡងក្នុងឆ្នាំកន្លងមក ដើម្បីឱ្យការប្រឡងឆ្នាំនេះកាន់តែមានភាពរលូន គ្មានបាតុភាពកើតឡើង និងអាចរកឃើញមន្ត្រីដែលជាធនធានមនុស្ស និងមានជំនាញ សមត្ថភាពពិតប្រាកដក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋបាន។

សូមជម្រាបជូនថា៖ ក្រសួងសាធារណការ និងដឹកជញ្ជូនបានចេញសេចក្តីជូនដំណឹងស្តីការជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជការទូទៅឱ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌក្រសួងសម្រាប់ឆ្នាំ២០១៩ ហើយ បានសម្រេចជ្រើសរើសក្របខ័ណ្ឌប្រភេទ ក ខ និងគ ដោយផ្សព្វផ្សាយ និងជូនដំណឹងដល់បេក្ខជនឱ្យចូលរួមដាក់ពាក្យចាប់ពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ ដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩។

ជាលទ្ធផល នៅថ្ងៃបិទបញ្ចប់ការទទួលពាក្យនាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ ក្រុមការងារក្រសួងបានទទួលបេក្ខជនដាក់ពាក្យសរុបមានចំនួន២២៨១នាក់ ៕

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner