អ៊ីរ៉ង់ ចោទអ៊ុយក្រែនថា យក ខ្លួន ធ្វើជានុយដើម្បីទាញការ គាំទ្រ ពីលោកខាងលិច

អ៊ីរ៉ង់៖ក្រសួង ការបរទេស អ៊ីរ៉ង់ កាល ពី ថ្ងៃ សៅរ៍ បាន ចោទ ប្រកាន់ មេដឹកនាំ អ៊ុយក្រែន លោក វ្ល៉ូឌីមៀរ ហ្សេលេនស្គី ថា យក អ៊ីរ៉ង់ ធ្វើ ជា នុយ ទាញ ការ គាំទ្រ ផ្នែក យោធា និង ហិរញ្ញវត្ថុ ពី លោក ខាង លិច ។ នេះ បើ តាម ការ ចុះ ផ្សា យរបស់ ទីភ្នាក់ងារ សារព័ត៌មាន AFP។

ការ ចោទ ប្រកាន់ នេះ ធ្វើ ឡើង បន្ទាប់ ពី លោក ហ្សេលេនស្គី កាល ពី ថ្ងៃ ពុធ បាន ថ្លែង ថា ការ គាំទ្រ ចំពោះ អំពើ អា ក្រក់ របស់ ទីក្រុង តេហេរ៉ង់ សំដៅ លើ ការ ផ្គត់ ផ្គង់ សព្វាវុធ ឱ្យ រុស្ស៊ី មិន អាច មិន អើ ពើ បាន ទេ ហើយបន្ត អំពាវ នាវ ដោយ ផ្ទាល់ ទៅ ប្រជាជន អ៊ីរ៉ង់ ដោយ ដាក់ ជា សំណួរ ថា « ហេតុ អ្វី បាន ជា អ្នក ចង់ ក្លាយ ជា អ្នក សម គំនិត ក្នុ ង ភេរវក ម្មរបស់ រុស្ស៊ី ?»។

អ្នក នាំ ពាក្យ ក្រសួង ការ បរទេស អ៊ីរ៉ង់ លោក Nasser Kanani បាន ថ្លែង ក្នុង សេចក្ដី ថ្លែងការណ៍ កាល ពី ថ្ងៃ សៅរ៍ ថា ការ អះ អាង មិន ពិតពាក្យ ដដែល ៗ របស់ លោក ហ្សេលេនស្គី ប្រឆាំង នឹង សាធារណ រដ្ឋ អ៊ិស្លាម អ៊ីរ៉ង់ បាន ធ្វើ ឡើង ឱ្យ ស្រប នឹង ទំនោរនៃ ការ ឃោសនា និង ការ ផ្សព្វ ផ្សាយ ប្រឆាំង អ៊ីរ៉ង់ ។

លោក Kanani បាន បន្ត ថា ៖ « វា ធ្វើ ទៅ ក្នុង គោល បំណង ទាក់ ទាញ ជំនួយ ផ្នែក យោធា និង ហិរញ្ញ វ ត្ថុ ពី បណ្តា ប្រទេស លោក ខាង លិច តាម ដែល អាច ធ្វើ ទៅ បា ន » ។
អ្នក នាំ ពាក្យ ដដែល បាន បន្ថែម ថា អ៊ុយក្រែន មាន គោលដៅ នយោបាយ ជាក់ លាក់ និង ហេតុផល នៅ ពី ក្រោ យ ការ ចោទ ប្រកាន់ បែប នេះ ដោយ ជៀស វាង ការ ចរ ចា ជាមួយ ភាគី អ៊ីរ៉ង់ ដើម្បី ស៊ើប អង្កេត ការ អះ អាង របស់ ខ្លួន ។

គួរ បញ្ជាក់ ថា កន្លង មក សហរដ្ឋ អាមេរិក និង សហភា ពអឺរ៉ុប បាន ដាក់ ទណ្ឌកម្ម លើ អ៊ីរ៉ ង់ ជុំ វិញ ការ ចោទ ប្រ កាន់ ថា ប្រទេស នេះ បាន ផ្គត់ ផ្គង់ ដ្រូន ឱ្យ រុស្ស៊ី ដើម្បី យក ទៅប្រើ ក្នុង សង្រ្គាម ឈ្លាន ពាន អ៊ុយក្រែន ។ ការ ចោ ទ ប្រកាន់ នេះ តែង ត្រូវ បាន ក្រុង តេហេរ៉ង់ ច្រាន ចោល ។

តាម សេចក្តី រាយការណ៍ផ្សេង ៗ រុស្ស៊ី បាន ប្រើ ប្រាស់ ដ្រូន Shahed ឬ Kamikaze ផលិត ដោយ អ៊ីរ៉ង់ ចំនួន ១ ១៦០ គ្រឿង ក្នុង ការ វាយ ប្រហារ ប្រឆាំង នឹង អ៊ុយក្រែន ៕
ប្រែសម្រួល: ហួន ឌីណា

ប្រភព ៖ Tehran says Zelenskyy using Iran to gain West’s support https://www.channelnewsasia.com/world/tehran-zelenskyy-iran-west-support-arming-russia-3520101

ads banner