រដ្ឋាភិបាលអាមេរិកបានឯកភាពឱ្យក្រុមហ៊ុនដាំបន្ទះឈីបខួរក្បាល Neuralink របស់ Elon Musk សិក្សាស្រាវជ្រាវលើមនុស្សពិត
អាមេរិក៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភាឆ្នាំ២០២៣ Neuralink ដែលជាក្រុមហ៊ុន បច្ចេកវិទ្យា សរសៃ ប្រ សាទ ដែលសហការបង្កើតដោយមហាសេដ្ឋី Elon Musk បាន ប្រកាសថា ខ្លួន ទទួលបាន ការអនុញ្ញាត ពី រ ដ្ឋ បាលឱសថ និងចំណីអាហារអាមេរិក (FDA) ធ្វើការសិក្សាស្រាវជ្រាវលើ មនុស្សជាលើកដំបូង។
Neuralink បានបញ្ជាក់នៅក្នុងសេចក្តីប្រកាស ថា ៖ «វាជាជំហានដំបូង ដ៏សំខាន់ មួយដែល នឹង អនុ ញ្ញា តឱ្យបច្ចេកវិទ្យារបស់យើងជួយមនុស្សជាច្រើន»។ សេចក្តីប្រកាសបន្តថា ការអនុម័តនេះ គឺជាលទ្ធផ លដ៏ អស្ចារ្យ របស់ក្រុមការងារ Neuralink ក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ FDA។
ទោះយ៉ាងណាមកទល់ ពេល នេះ ក្រុមហ៊ុន ខាងលើនេះ នៅមិ នទាន់ បានបញ្ជាក់លម្អិត អំពីគោល បំណង នៃ ការ សិក្សា ឬពេលវេលា ដែល ការសាកល្បង នឹង ចាប់ផ្តើមនោះទេ ពោលគឺគ្រាន់តែបាន សន្យា ថានឹង ផ្តល់ ព័ ត៌ មានបន្ថែមឆាប់ៗ ពីគម្រោងសម្រាប់អ្នកដែលមានបំណងចុះឈ្មោះ ចូលរួម សាកល្បង។
គេហទំព័រ ផ្លូវការរបស់ក្រុមហ៊ុន Neuralink បានសន្យាថា ៖ «សុវត្ថិភាព ភាពងាយស្រួល និងភា ពជឿ ជា ក់ គឺជាអាទិភាពសំខាន់បំផុតក្នុងអំឡុងពេលដំណើរការវិស្វកម្ម ឬដំណើរការសាកល្បង»។
គួរជម្រាបដែរ ថា Neuralink សង្ឃឹមប្រើប្រាស់ បន្ទះ មីក្រូ ឈីប របស់ ខ្លួន ដើម្បី ព្យាបាល ស្ថានភាពជំងឺ មួ យ ចំនួន ដូច ជា ខ្វិន ពិការ ភ្នែក និងស្ថានភាពពិការ ផ្សេងទៀត ដោយការប្រើ កុំព្យូទ័រ និង បច្ចេកវិទ្យាចល័ត។
បន្ទះ មីក្រូ ឈីប របស់ក្រុមហ៊ុន ១នេះ ត្រូវបានសាកល្បងទៅលើសត្វស្វា ទទួលបាន ជោគជ័យ រួច ម ក ហើ យ ដោយបន្ទះឈីបនេះ ត្រូវបានរចនាឡើងដែលអាចបកស្រាយសញ្ញាដែល ផលិត នៅក្នុងខួរក្បាល ហើ យប ញ្ជូនព័ត៌មានទៅកាន់ឧបករណ៍តាមរយៈប៊្លូធូស។
ជុំវិញការផលិតបន្ទះឈីបនេះ មានអ្នកជំនាញជាច្រើនបានដាស់តឿនថា ការផ្សាំខួរក្បាលរបស់ Neuralink ត្រូវតែមាន ការធ្វើតេស្តយ៉ាងច្រើនជាមុនសិន ដើម្បីយកឈ្នះ លើបញ្ហាប្រឈមផ្នែក បច្ចេ កទេស និ ងបញ្ហា ផ្នែកក្រមសីលធម៌ ប្រសិនបើពួកគេចង់ឱ្យផលិតផល នេះ ប្រើប្រាស់ យ៉ាងបាន ទូលំ ទូលាយ។
គួរបញ្ជាក់ថា ក្រុមហ៊ុនដែលសហការបង្កើតដោយលោក Elon Musk ក្នុងឆ្នាំ ២០១៦ នេះបាន ដំណើ រកា រ យឺត ជាងផែនការដែលខ្លួនបានគ្រោងទុក។ គោលបំណងដំបូង របស់ Neuralink គឺ ចាប់ផ្តើម ដាំប ន្ទះឈី ប នៅក្នុងខួរក្បាលមនុស្សនៅឆ្នាំ ២០២០ ប៉ុន្តែក្រោយមកក្រុមហ៊ុននេះ ប្តេជ្ញាថា នឹងចាប់ ផ្តើមនៅឆ្នាំ ២០២ ២ វិញ។
ក៏ប៉ុន្តែ ការប្តេជ្ញារបស់ក្រុមហ៊ុនក្នុងការដាំបន្ទះឈីប នៅក្នុងខួរក្បាលមនុស្សនៅឆ្នាំ ២០២២ មិនអាចធ្វើ ទៅ បា នឡើយ ដោយសារគម្រោងនេះ ស្ថិតក្រោម ការ ស៊ើបអង្កេត លើ ការ ចោទ ប្រកាន់ ពី ការ រំលោភ សុខុមាល ភាព សត្វ ឬស ម្លាប់សត្វហួសប្រមាណក្នុង ការងារ របស់ ខ្លួន។
ចំណែកសេចក្តីប្រកាសស្តីពីការយល់ព្រមពី FDA សម្រាប់ការធ្វើតេស្តមនុស្សនេះថ្មីៗនេះ ត្រូវបាន ធ្វើ ឡើ ង បន្ទាប់ពីព័ត៌មាន របកគំហើញ ស្រដៀងគ្នា នេះ ពាក់ព័ន្ធនឹង ការបំពាក់បន្ទះឈីប ក្នុងខួរក្បាលដោយ អ្នក ស្រា វជ្រាវជនជាតិស្វីសលើបុរសពិការជនជាតិហូឡង់ម្នាក់ ទទួលបាន ជោគជ័យ៕
ប្រែសម្រួល:ស្រ៊ុន សិរីវឌ្ឍៈ
ប្រភព៖ https://www.bbc.com/news/health-65717487 https://www.cnbc.com/2023/05/25/elon-musks-neuralink-gets-fda-approval-for-in-human-study.html