សម្តេចតេជោ ហ៊ុន សែន បានថ្លែងរីករាយនូវលេខ១៨របស់គណបក្សប្រជាជនកម្ពុជា (Video Inside)

សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅថ្ងៃនេះថា លំដាប់លេខរៀងទី១៨ របស់គណបក្សប្រជាជនកម្ពុជា គឺជាលំដាប់លេខរៀងល្អ និងមានលាភសំណាងថែមទៀត។ គណបក្សប្រជាជនកម្ពុជា បានទទួលលេខរៀងទី១៨ នៃកំណត់សម្គាល់ឈ្មោះគណបក្ស ក្នុងការចាប់លេខរៀង រៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី២៩ ឧសភា ឆ្នាំ២០២៣។

ថ្លែងក្នុងពិធីសម្ពោធអគារសិក្សាថ្មីនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណវត្តស្វាយពពែ, សង្កាត់ទន្លេបាសាក់, ខណ្ឌចំការមន រាជធានីភ្នំពេញ, សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញការរីករាយនូវលេខទី១៨។

លេខរៀងទី១៨ដែលគណបក្សប្រជាជនកម្ពុជាចាប់បាន គឺជាលេខរៀងចុងក្រោយបំផុត របស់គណបក្សនយោបាយដែលមានសរុប១៨គណបក្ស និងដែលត្រូវចូលរួម ក្នុងការបោះឆ្នោតសកលថ្ងៃទី២៣ខែកក្កដាខាងមុខនេះ។

គណបក្ស១៧ដទៃទៀត ដែលបានទទួលលំដាប់លេខ រៀងរួមមាន គណបកសំបុកឃ្មុំសង្គមប្រជាធិតេយ្យ មានលេខរៀងទី១, គណបក្សខ្មែរតែមួយ មានលេខរៀងទី២, គណបក្សសញ្ជាតិកម្ពុជា មានលេខរៀងទី៣, គណបក្សខ្មែររួបរួមជាតិ មានលេខរៀងទី៤, គណបក្សកម្លាំងប្រជាធិបតេយ្យ មានលេខរៀងទី៥, គណបក្សកសិករ មានលេខរៀងទី៦, គណបក្សស្រ្តីដើម្បីស្ត្រី មានលេខរៀងទី៧, គណបក្សគណបក្សខ្មែរឈប់ក្រ មានលេខរៀងទី៨, គណបក្សហ៊្វុនស៊ិនប៉ិចលេខរៀងទី៩, គណបក្សធម្មាធិបតេយ្យ លេខរៀងទី១០, គណបក្សប្រជាធិបតេយ្យមូលដ្ឋាន លេខរៀងទី១១, គណបក្សបំណងប្រជាពលរដ្ឋលេខរៀងទី១២, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច លេខរៀងទី១៣, គណបក្សឯកភាពជាតិខ្មែរ លេខរៀងទី១៤, គណបក្សខ្មែរអភិរក្ស លេខរៀងទី១៥, គណបក្សយុវជនកម្ពុជាលេខរៀងទី១៦ និងគណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា លេខរៀងទី១៧ ខណៈលេខរៀងទី១៨ចុងក្រោយបង្អស់ គឺគណបក្សប្រជាជនកម្ពុជា។

ads banner