សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ ដែលមាន ១២គន្ថី និង ៨៦៥មាត្រា ត្រូវបានរដ្ឋសភាបានអនុម័តដោយឯកច្ឆន្ទកាលពីថ្ងៃទី៣០ ឧសភា ២០២៣

អត្ថបទដោយ៖
AMS OneMinute

ក្រមបរិស្ថាន ត្រូវបានពិនិត្យ ពិភាក្សានិងកែសម្រួលជាបន្តបន្ទាប់យ៉ាងល្អិតល្អន់និងស៊ីជម្រៅ ដោយឈរលើមូលដ្ឋានធាតុចូលសំខាន់ៗដែលទទួលបានតាមរយៈការពិគ្រោះយោបល់កម្រិតជំនាញ និងកម្រិតនយោបាយជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ វិស័យឯកជន និងសហគមន៍មូលដ្ឋាន។

ក្រមនេះ នឹង (១) ធ្វើឱ្យប្រសើរឡើងនូវភាពខ្វះចន្លោះនៃបទប្បញ្ញត្តិច្បាប់មួយចំនួនដោយសារភាពស្មុគស្មាញ និងការវិវត្តយ៉ាងលឿនផ្នែកបច្ចេកទេសបរិស្ថាន (២) ដោះស្រាយបញ្ហាដែលមានដែនសមត្ថកិច្ចត្រួតគ្នា និងធ្វើឱ្យប្រសើរឡើងនូវកិច្ចសម្របសម្រួលរវាងអ្នកពាក់ព័ន្ធទាំងអស់ក្នុងការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ និង (៣) លើកកម្ពស់ប្រសិទ្ធភាពការងារអភិរក្ស និងអភិវឌ្ឍន៍នៅកម្ពុជា។

#ams1minute

ads banner