លោក ចូ បៃដិន ដួលលើឆាកក្នុងពិធីប្រគល់សញ្ញាប័ត្រដល់បណ្ឌិតសភាទ័ពអាកាសអាមេរិក

ខូឡូរ៉ាដូ៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍នេះ បានជំពប់ជើងដួលនៅលើឆាក ក្នុងពិធីប្រគល់សញ្ញាប័ត្រដល់បណ្ឌិតសភាទ័ពអាកាសអាមេរិកនៅរដ្ឋខូឡូរ៉ាដូ។

Read. ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលមានវ័យ ៨០ឆ្នាំទៅហើយនោះ បានជំពប់ជើងដួលនៅលើឆាក ក្នុងពិធីប្រគល់សញ្ញាប័ត្រដល់បណ្ឌិតសភាទ័ពអាកាសអាមេរិកនៅរដ្ឋខូឡូរ៉ាដូ។

ភ្លាមៗនោះ លោក បៃដិន ត្រូវបានគេជួយលើកឡើង ហើយហាក់ដូចជាគ្មានរបួសអ្វីនោះទេ។ ក្រោយក្រោកពីដួល លោក បៃដិន បានដើរត្រលប់ទៅកន្លែងអង្គុយរបស់គាត់ ដោយមិនចាំបាច់មាននរណាជួយ ហើយបន្ទាប់មក ក៏ដើរទៅក្បួនរថយន្តរបស់គាត់វិញ នៅពេលពិធីត្រូវបញ្ចប់។

នេះមិនមែនជាលើកដំបូងទេ ដែលលោក បៃដិន ធ្វើឲ្យគេព្រួយបារម្ភអំពីបញ្ហាអាយុរបស់គាត់។ ជាក់ស្តែងកន្លងមក លោក បៃដិន ក៏ធ្លាប់ដួលកង់ និងជំពប់ជើងដួលពេលឡើងជណ្តើរយន្តហោះ Air Force One ផងដែរ។

គួរបញ្ជាក់ផងដែរថា លោក ចូ បៃដិន គឺជាមេដឹកនាំអាមេរិកមានវ័យចាស់ជាងគេមិនធ្លាប់មាន នៅក្នុងមុខតំណែងប្រធានាធិបតី ហើយលោកកំពុងស្វែងរកអាណត្តិទីពីរនៅក្នុងការបោះឆ្នោតឆ្នាំ ២០២៤។

របាយការណ៍ផ្លូវការពីវេជ្ជបណ្ឌិតរបស់លោក បៃដិន នៅឆ្នាំនេះ បានបញ្ជាក់ថា លោកមានកាយសម្បទារឹងមាំគ្រប់គ្រាន់ ហើយគាត់តែងតែធ្វើលំហាត់ប្រាណជាទៀងទាត់៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner