ឯកឧត្តម នេត្រ ភក្រ្តា ៖ សត្វព្រៃជាផ្នែកមួយ នៃជីវចម្រុះ ក្នុងប្រព័ន្ធអេកូឡូស៊ី ដើម្បីពង្រឹងនូវសក្តានុពលទេសចរណ៍

ខេត្តសៀមរាប ៖ ក្នុងសន្និសិទសារព័ត៌មាន ស្ដីពីយុទ្ធនាការ“អន្ទាក់សូន្យ» ដំណាក់កាលទី២ នៅខេត្តសៀមរាប នារសៀលថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន បានអំពាវនាវឱ្យបញ្ឈប់ការដាក់អន្ទាក់ពិសេសពលរដ្ឋដែលរស់នៅក្បែតំបន់ជម្រកការពារធម្មជាតិ ដោយលះបង់នូវមុខរបរដាក់អន្ទាក់ ក៏ដូចជាមុខរបរចូលព្រៃកាប់ឈើ មកប្រកបនូវមុខរបរថ្មី ដែលមានចំណូលជាប្រចាំដែលមិនខុសច្បាប់ ។ យើងត្រូវស្វែងយល់ថា សត្វព្រៃជាផ្នែកមួយ នៃជីវចម្រុះ ក្នុងប្រព័ន្ធអេកូឡូស៊ី ក្នុងការពង្រឹងនូវសក្តានុពលទេសចរណ៍តាមរយៈការថែរក្សាបានសត្វព្រៃនៅកម្ពុជាយើង ។

ឯកឧត្តម រដ្ឋលេខាធិការ បន្តថា ៖ សម្រាប់សត្វព្រៃជាផ្នែកមួយ នៃធម្មជាតិរបស់ជីវិតមនុស្ស ហើយអាហារដែលយើងបរិភោគរៀងរាល់ថ្ងៃ ក៏បានដោយសត្វព្រៃ ។ ហេតុនេះបើយើងរក្សាបាននូវសត្វព្រៃ គឺមានន័យថា ការរក្សាបាននូវនិរន្តភាពនៃម្ហូបអាហាររបស់យើង និងក៏បានផ្តល់នូវសក្តានុពលយ៉ាងសំខាន់ដល់ទេសចរណ៍ក្នុងតំបន់អង្គរ និងតំបន់ផ្សេងៗទៀតរបស់យើង” ។

ឯកឧត្តម នេត្រ ភក្រ្តា បន្តទៀតថា យុទ្ធនាការអន្ទាក់សូន្យនៅក្នុងខេត្តសៀមរាប ពិតជាមានសារៈសំខាន់ដោយសារខេត្តមួយនេះជាខេត្តទេសចរណ៍ ហើយមិនត្រឹមតែទេសចរណ៍ក្នុងស្រុកទេ ប៉ុន្តែក៏មានភ្ញៀវទេសចរណ៍បរទេសជាច្រើន ចូលមកកម្សាន្តទីនេះដែរ ។ សម្រាប់យុទ្ធនាការនេះដែរ គឺដើម្បីបញ្ចប់ និងផ្តល់ជាសារមួយយ៉ាងសំខាន់ថា ទីនេះគឺមិនស្វាគមន៍ការលក់ដូរសាច់សត្វព្រៃទេ ។

គួរបញ្ជាក់ថា ខេត្តគោលដៅសម្រាប់យុទ្ធនាការអន្ទាក់សូន្យ ក្នុងដំណាក់កាលទី២នេះ មាន ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ៕

អត្ថបទ ៖ លោក ជិន ម៉ាដេប៉ូ រូបភាព ៖ លោក ង៉ាន់ ទិត្យ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner