វិទ្យាស្ថានជាតិការទូត និង ទំនាក់ទំនងអន្តរជាតិ បានរៀបចំ បាឋកថាស្តីពី“ការទូតសរដ្ឋកិច្ចក្នុងសម័យឌីជីថល
ភ្នំពេញ ៖ រសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ វិទ្យាស្ថានជាតិការទូត និង ទំនាក់ទំនងអន្តរជាតិ បានរៀបចំនូវបាឋកថាស្តីពី “ការទូតសរដ្ឋកិច្ចក្នុងសម័យឌីជីថល (Economic Diplomacy in the Digital Era) ដោយបានអញ្ជើញលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ធ្វើជាវាគ្មិនកិត្តិយស។
បាឋកថានេះ ត្រូវបានអញ្ជើញចូលររួម ជាអធិបតីដោយ ឯកឧត្តមបណ្ឌិត ញឹម ខេមរា រដ្ឋ លេខាធិការ និងជាប្រធានក្រុមការងារសម្របសម្រួលការទូតរដ្ឋកិច្ច និងមានការអញ្ជើញចូលរួមស្តាប់ពីថ្នាក់ដឹកនាំ មន្ត្រីក្រសួង និងមន្ត្រីការទូត ដែលកំពុងបម្រើការងារនៅតាមស្ថានតំណាងកម្ពុជាប្រចាំនៅបរទេស តាមការចូលរួមដោយផ្ទាល់ និង តាមប្រព័ន្ធអនឡាញសរុបចំនួនប្រមាណ ២០០នាក់។
លោកជំទាវបណ្ឌិត ជា សិរី “ បានរំលេចអំពីប្រវត្តិរូបិយយវត្ថុកម្ពុជាពីសម័យបុរណមកដល់ សម័យបច្ចុប្បន្ន និងតួនាទីរបស់ធនាគារជាតិនៅក្នុងការរក្សាស្ថេរភាពតម្លៃរូបិយវត្ថុ ដោយអនុវត្ត គោលនយោបាយហិរញ្ញវត្ថុប្រកបដោយទំនុកចិត្ត និងភាពជឿជាក់។
លោកជំទាវបណ្ឌិតបានលើក ឡើងផងដែរអំពីការអនុវត្តដុល្លារូបនីយកម្ម (Dollarisation) និងបានសង្កត់ធ្ងន់អំពីគោល នយោបាយលើកកម្ពស់ប្រាក់រៀល ដែលអនុញ្ញាតឱ្យធនាគារជាតិមានលទ្ធភាពខ្ពស់លើការគ្រប់គ្រង អផរណា ក្នុងករណីមានវិបត្តិសេដ្ឋកិច្ចណាមួយកើតឡើង។ បច្ចុប្បន្ននេះ ធនាគារជាតិបានបង្កើត និងអភិវឌ្ឍប្រព័ន្ធទូទាត់ «បាគង» (Bakong)ដែលផ្ដល់ភាពងាយស្រួលដល់ប្រជាជនខ្មែរក្នុងការ ទូទាត់នៅក្នុងប្រទេស និងនៅប្រទេសមួយចំនួន និងកំពុងបន្ធអភិវឌ្ឍប្រព័ន្ធទូទាត់នេះឱ្យមាន វិសាលភាពកាន់តែទូលំទូលាយបន្ថែមទៀត។
នៅក្នុងកម្មវីធីបិទបាឋកថា ឯកឧត្តម ជ័យ វីថិដ្ឋប្រធានវិទ្យាស្ថាន បានសង្កត់ធ្ងន់ពីភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតាមប្រព័ន្ធឌីជីថលដែលយនេះពិតជាមានសារសំខាន់ សម្រាប់ការងារការទូត នាពេលបច្ចុប្បន្ន និងអនាគត ស្របនឹងការដាក់ចេញនូវយុទ្ធសាស្រ្តការទូត សេដ្ឋកិច្ចឆ្នាំ២០២១ -២០២៣ របស់ក្រសួងការបរទេស ។ ឯកឧត្តមបានថ្លែងអំណរ គុណដ៏ជ្រាលជ្រៅបំផុតដល់លោកជំទាវបណ្ឌិត ដែលបានចំណាយពេលដ៏មមាញឹកចូលរួមធ្វើ បាឋកថាដ៏មានសារសំខាន់នាឱកាសនេះ ៕ ដោយ ៖ សួង ពិសិដ្ឋ


