ជនចំណាកស្រុកតវ៉ាពីស្ថានភាពរស់នៅ ក្នុងប្រទេសអង់គ្លេស

ឡុងដ៍៖ ជនចំណាកស្រុកតវ៉ាអំពីស្ថានភាពរស់នៅក្នុងសណ្ឋាគារ ដែលមានមនុស្សច្រើននៅទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស។

ក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនធ្វើបាតុកម្មនៅខាងក្រៅសណ្ឋាគារមួយ នៅកណ្តាលទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស។ ពួកគេត្រូវបានគេបញ្ជូនទៅទៅទីតាំងនោះ បន្ទាប់ពីរស់នៅកន្លែងស្នាក់នៅមុនរបស់ពួកគេ អស់រយៈពេលមួយឆ្នាំកន្លះ ក្នុងនោះ មានការចែករំលែកបទពិសោធន៍ពីលោក Alex អ្នកស្វែងរកសិទ្ធិជ្រកកោន មកពីប្រទេសសេណេហ្គាល់។

ជនចំណាកស្រុករូបនេះនិយាយថា ពួកគេត្រូវបានគេប្រាប់ថា សណ្ឋាគារថ្មីនឹងល្អ «ប៉ុន្តែនៅពេលដែលយើងចូលមកក្នុងសណ្ឋាគារនេះ វាដូចជាខ្ញុំ… ខ្ញុំមិនអាចសូម្បីតែដេកនៅលើគ្រែ។ គ្រែគឺបែបនេះ។ ហើយបន្ទប់ណាក៏ដូចមនុស្សបួននាក់ដែរ។ នៅក្នុងបន្ទប់មួយ។ ហើយអ្នកចូលទៅក្នុងបង្គន់ បន្ទប់មានក្លិន អ្វីគ្រប់យ៉ាង» នេះបើតាមលោក Alex បានអះអាងបន្ថែម៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner