រោងចក្រកែច្នៃផ្លាស្ទិកដំណើរការពេញសមត្ថភាពនៅ Burgundy របស់បារាំង
អត្ថបទដោយ៖
លន់ សារ៉ាត
ប៉ារីស៖ រោងចក្រកែច្នៃផ្លាស្ទិកដំណើរការពេញសមត្ថភាព នៅតំបន់ បួរហ្គាន់ឌី (Burgundy) ប្រទេសបារាំង។
ទីភ្នាក់ងារព័ត៌មាន AFP បានចេញផ្សាយថា នៅឆ្នាំ២០៣០ ដបភេសជ្ជៈទាំងអស់នឹងត្រូវមានយ៉ាងហោចណាស់ ៣០% នៃអ្វីដែលត្រូវបានកែច្នៃឡើងវិញ នៅមជ្ឈមណ្ឌលកែឆ្នៃ អ៊ីនហ្វាញណេអូ (Infineo) ស្ថិតក្បែរទីក្រុង បោន (Beaune) ក្នុងតំបន់ប្រវត្ថិសាស្ត្រ បួរហ្គាន់ឌី (Burgundy) ហើយដបប្លាស្ទិកចំនួន ៤៨០០០ តោនត្រូវបានកែច្នៃឡើងវិញ ជារៀងរាល់ឆ្នាំ។
ប្រភពបានបន្ថែមទៀតថា ទឹកប្រាក់ជាង ១.៥ លានអឺរ៉ូទើបតែត្រូវបានវិនិយោគ ដើម្បីបង្កើតរង្វិលជុំតម្រៀបថ្មីមួយ ដើម្បីដំណើរការដប PET បន្ថែម ២០០០ តោន។
បើតាមប្រភពដដែលបានឲ្យដឹងទៀតថា ដោយមានការលើកទឹកចិត្តដោយបទប្បញ្ញត្តិរបស់អឺរ៉ុប រោងចក្រស្ថិតនៅតំបន់ បួរហ្គាន់ឌី (Burgundy) មួយនេះកំពុងដំណើរការពេញសមត្ថភាពហើយ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ