សម្តេចតេជោ ហ៊ុន សែន៖ នរណាក៏ត្រូវការសន្តិភាពដែរ សូម្បីតែមេបក្សប្រឆាំង ក៏ត្រូវការដែរ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា នរណាក៏ត្រូវការសន្តិភាពដែរ សូម្បីតែមេបក្សប្រឆាំង ក៏ត្រូវការដែរ ប៉ុន្តែពួកគេអាងខ្លួនតែនៅក្រៅប្រទេស តែងតែធ្វើការញុះញង់ដល់កូនចៅរបស់ខ្លួននៅក្នុងស្រុក ឲ្យមានចលាចល និងធ្វើការបះបោរគ្រប់រូបភាព ប៉ុន្តែទោះជាយ៉ាងណាក៏ដោយចលនារបស់ពួកគេមិនបានសម្រេចជោគជ័យនោះទេ។

សម្តេចតេជោ បានបន្តថា មេបក្សប្រឆាំងនៅក្រៅប្រទេស នៅតែប៉ុនប៉ងបង្ករឱ្យមានចលាចលសង្គម ដើម្បីកេងចំណេញពីចលាចលនោះដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល។

សម្តេចរំលឹកថា កាលពីឆ្នាំ២០១៣ ថៅកែបាតុកម្ម បានទៅទាញទម្លាយទ្វាររោងចក្របង្ខំឱ្យកម្មករចេញមកធ្វើបាតុកម្មជាមួយខ្លួន។ មេបក្សប្រឆាំងរូបនោះ មិនខ្លាចក្នុងការធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីតែបានអំណាចនោះឡើយ។

សូមជម្រាបថា សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះនៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) មកពីរោងចកសហគ្រាសចំនួន១៩ ស្ថិតក្នុងស្រុកពញ្ញាឮ ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner