សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យវាយខ្នោះភ្លាមៗចំពោះក្រុមបុគ្គលទាំងឡាយណា ដែលហ៊ានធ្វើបាតុកម្ម តាមការអំពាវនាវរបស់ក្រុមជ្រុលនិយម

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ជាថ្មីម្ដងទៀតបានបញ្ជាឱ្យអនុវត្តតាមបទបញ្ជារបស់សម្ដេច ដែលបានចេញកាលពីពេលកន្លងទៅ ចំពោះក្រុមបុគ្គលទាំងឡាយណា ដែលហ៊ានបាតុកម្ម តាមការអំពាវនាវរបស់ក្រុមជ្រុលនិយមមួយក្ដាប់តូច។ សម្ដេចតេជោ បានរំលឹកដល់ក្រុមជ្រុលនិយមនោះ កុំបង្កើតចលាចលដែលនាំឲ្យបាត់បង់សណ្ដាប់ធ្នាប់ ក្នុងចេតនាបំផ្លាញសន្ដិភាពដែលកម្ពុជាកំពុងមាន។

សម្ដេចបន្តថា សូម្បីតែអ្នកដែលចង់ធ្វើបាតុកម្មប៉ុន្មានថ្ងៃនេះ ម្ដងហើយម្ដងទៀត ខ្ញុំនៅតែបញ្ជាក់ថា ប្រសិនបើអ្នកឯងនៅហ៊ានធ្វើ បទបញ្ជាខ្ញុំត្រូវតែអនុវត្ត កុំបង្កើតចលាចល. អញ្ចឹងទេយើងត្រូវរួមគ្នាការពាររក្សាសន្ដិភាពនេះ ឲ្យខាងតែបាន។

សូមរំលឹកថា កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន បានប្រកាសថា គណបក្សភ្លើងទៀនគ្រោងប្រមូលផ្តុំសមាជិក និងអ្នកគាំទ្រប្រមាណ១ម៉ឺននាក់ នៅទីលានប្រជាធិបតេយ្យ ដើម្បីតស៊ូមតិទាមទារឱ្យគ.ជ.ប អនុញ្ញាតឱ្យគណបក្សនេះចូលរួមការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នាខែកក្កដាខាងមុខនេះឡើងវិញ។ ការព្រមានធ្វើបាតុកម្មនេះ បានធ្វើឡើងបន្ទាប់ពីក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចតាមគ.ជ.ប ដោយបដិសេធចំពោះបណ្តឹងគណបក្សភ្លើងទៀន ។

សម្តេចតេជោ ហ៊ុ ន សែន បានណែនាំដល់សមាជិក និងអ្នកគាំទ្រគណបក្សភ្លើងទៀន កុំជឿតាមការញុះញង់រហូតដល់ជាប់ពន្ធនាគារជំនួសគេ។ សម្តេច បានប្រកាសថា បើសិនជាមេដឹកនាំក្រុមប្រឆាំងចង់សាកល្បង សូមចេញមកធ្វើបាតុកម្មចុះ សម្តេចនឹងបញ្ជាឲ្យវាយខ្នោះភ្លាមៗ ហើយបញ្ជូនទៅឲ្យជាប់ពន្ធនាគារនៅឆ្ងាយពីរាជធានីភ្នំពេញ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី នៅក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) មកពីរោងចកសហគ្រាសចំនួន១៩ ស្ថិតក្នុងស្រុកពញ្ញាឮ ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ ៕ អត្ថបទ ៖ វណ្ណលុក រូបភាព ៖ វេង លឹមហួត ,សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner