ជាងកាត់ដែកម្នាក់មិនបានប្រុងប្រយ័ត្ន និងខុសបច្ចេកទេសបណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុដោយសារ ផ្លែរណាបានបែកជាពីរហើយខ្ទាតទៅចំបំពង់ក នៅក្នុងក្រុងកំពង់ឆ្នាំង

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកំពង់ឆ្នាំង៖ កាលពីវេលាម៉ោង 16:30នាទី ថ្ងៃទី9 ខែសីហាឆ្នាំ 2019 មានករណីមួយបានកើតឡើងដោយសារមានការធ្វេសប្រហែសនឹងបង្កឲ្យខ្លួនឯងជាងកាត់ដែកដោយប្រើរណាចម៉ាស៊ីនខុសបច្ចេកទេស និងគ្មានការប្រុងប្រយ័ត្នបណ្ដាលឱ្យផ្លែរណាបែកជាពីហើយខ្ទាតបំណែកត្រូវចំបំពង់ក បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុនៅចំណុចសំណង់ផ្សាររាត្រីដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងចឹក្សាសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

បើយោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថាជនរងគ្រោះមានឈ្មោះស្រី គីម ភេទប្រុសអាយុ 28 ឆ្នាំមុខរបរជាងផ្សារកាត់ដែកមានទីលំនៅភូមិគល់គប់ឃុំស្រែថ្មីស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង។ ម្ចាស់សំណង់ផ្សាររាត្រីដែលកំពុងដំណើរការសាងសង់ខាងលើនោះមានឈ្មោះ រុន ស៊ីវុត្ថា ភេទប្រុសអាយុ 39 ឆ្នាំមានទីលំនៅ នៅភូមិសន្សំកុសលសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោយពីកើតហេតុត្រូវបានកម្លាំងនគរបាលក្រុង ខេត្តនិងអាជ្ញាធរក្រុងចូលរួមបានចុះពិនិត្យ
និងធ្វើកោសលវិច្ច័យនៅនឹងកន្លែងកើតហេតុតាមនីតិវិធីគឺជនរងគ្រោះបានស្លាប់ដោយមានការធ្វេសប្រហែស និងបង្កដោយខ្លួនឯងពិតប្រាកដ។

ហើយមេការសំណង់ខាងលើឈ្មោះ លឹម វាសនាភេទប្រុសអាយុ 27 ឆ្នាំបច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការសាកសួរតាមនីតិវិធីនៅប៉ុស្តិ៍រដ្ឋបាលកំពង់ឆ្នាំងផងដែរ។បច្ចុប្បន្នត្រូវបានសមត្ថកិច្ចប្រគល់សាកសពជូនទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ធ.ដ

គឹមសៀន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner