ក្រុមហ៊ុន ទូកដរទទឹងកំពង់ឆ្នាំង កំពង់លែង សំណូមពរអាជ្ញាធរខេត្តជួយដោះស្រាយចំណត កំពង់ផែក្នុងក្រុងកំពង់ឆ្នាំង ខណៈកំពង់ផែថ្មថ្មីមិនអាចចូលចត ដើម្បីចុះឡើងម៉ូតូ និងរថយន្តបាន

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកំពង់ឆ្នាំង៖ ក្រុមហ៊ុនការណូតដទទឹងកំពង់ឆ្នាំង និងកំពង់លែងសំណូមពដល់អាជ្ញាធខេត្តកំពង់ឆ្នាំង់ជួយដោះស្រាយចំណតកំពង់ផែក្រុងកំពង់ឆ្នាំនៅពេលដែលកំពង់ផែថ្មថ្មីមិនអាចឲ្យការណូតចូលចតដេីម្បីឡេីងចុះម៉ូតូ និងរថយន្តបានស្រួលនោះទេ ។

ពាក់ពន្ធនិងសំណូមពរនេះ នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ ២០១៩ម្សិលមិញ នេះ តំណាងអោយក្រុមហ៊ុនកាណូតដរទទឹង បានឲ្យសាឡាងមួយគ្រឿងដែលដឹកប្រជាពលរដ្ឋ ពីស្រុកកំពង់លែង មកចូលចតកំពង់ផែថ្មថ្មីសាកល្បងមើល តែជាក់ស្តែងពេលសាឡាងបុកច្រាំង គឺធ្វេីអោយផ្នែកខាងមុខរបស់សាឡាង មិនអាចទម្លាក់បុកច្រាំងអោយរាបស្មើបានឡើយ ជាហេតុធ្វើអោយម៉ូតូ និងរថយន្តមិនអាចចុះឡើងលើសាឡាងបាននោះឡេីយ ។

ហេតុនេះហើយទើបក្រុមហ៊ុនការណូតដរទទឹងបានប្រញ្ញាប់ស្នើសុំអាជ្ញាធរខេត្ត និងមន្ទីរពាក់ពន្ធ័ ជួយដោះស្រាយនូវរាល់សំណូមពរខាងលើនេះផង ។ តំណាងក្រុមហ៊ុន បានបន្តអោយដឹងថា៖ បើក្រុមហ៊ុនអោយសាឡាងដរ   ចេញចូលចតនៅកំពង់ផែថ្មីនេះទាំងបង្ខំនោះ អាចនិងធ្វេីអោយមានគ្រោះថ្នាក់ជាយថាហេតុដល់ម៉ូតូ និងរថយន្តជាក់ជាមិនខាន និងម៉្យាងទៀតការចេញចូលរបស់សាឡាងដែក ដែលប៉ះទង្គិចជាមួយកាំជណ្តើកំពង់ផែថ្មថ្មី រៀងរាល់ថ្ងៃ វាអាចនិងធ្វើអោយបាតឡាងដែក មានការធ្លុះធ្លាយនិងអាចមានគ្រោះថ្នាក់ដល់អ្នកឆ្លងដរជាមិនខានឡើយ ហើយពេលនោះ  តើអ្នកណាជាអ្នកទទួលខុសត្រូវ ចំពោះហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ ។

អស់រយះពេល១សប្តាហ៍មកហើយ ដែលក្រុមហ៊ុនដរទទឹង បានដាក់គម្រោងស្នើសុំទីតាំងធ្វើកំពង់ផែថ្មីមួយទៀត  ទៅលោកអភិបាលខេត្ត តែសំណើរនោះ នៅកប់ស្ងាត់បាត់ឈឹង ដែលខាងអាជ្ញាធរខេត្តមិនទាន់ឆ្លើយបានតបនៅឡើយទេ ។ រឿងនេះបើនៅតែពន្យាពេលបន្តទៀតនោះ ក្រុមហ៊ុនមិនអាចចាក់ដីធ្វើកំពង់ផែថ្មីបានអោយទាន់ទឹកទន្លេឡើង ដើម្បីចម្លងប្រជាពលរដ្ឋបាននោះឡើយដោយសាស្ថានភាពភ្លៀងនៅតែបន្តធ្លាក់អោយទឹកទន្លេហក់ឡេីង ។

ហើយគម្រោងកសាងកំពង់ផែថ្មីមួយនេះ អាចនឹងធ្វើបានក្នុងរយះពេលតែជាង១ខែប៉ុណ្ណោះ ដែលត្រូវចំណាយដើមទុនប្រមាណជាង៤ម៉ឺនដុល្លា ផងដែរ។ ដូចនេះក្រុមហ៊ុន ទទូចស្នើសុំដល់អាជ្ញាធរខេត្ត និងស្ថាប័នពាក់ពន្ធ័  មេត្តាជួយគិតគូរ សម្រួសដោះស្រាយជាបន្ទាន់ដោយអនុគ្រោះផងចុះ ។

ជុំវិញករណីខាងលើនេះផងដែរ អ្នកយកព័ត៌មានយើងបានធ្វើការទំនាក់ទំនងដើម្បីសុំការបំភ្លឺខ្លះៗ ពី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តលោក កែវពៅ ផងដែរ  តែទូរស័ព្ទចូលជាច្រើនដងមិនមានអ្នកទទួល ។

ដោយឡែកលោកគង់ ឃាងអនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត នៅព្រឹកថ្ងៃទី ៩ខែសីហាឆ្នាំ ២០១៩ អ្នកយកព័ត៌មានយើងបានទាក់ទងតាមទូរសព្ទ័ដើម្បីសុំការបំភ្លឺជុំវិញពីបញ្ហានេះដែរ តែលោកបានប្រាប់ថាលោកកំពុងជាប់រវល់ប្រជុំ ៕ធ.ដ

ដោយ  សុក្ខារិន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner