ភ្នំភ្លើង Kilauea នៃរដ្ឋហាវ៉ៃ ផ្ទុះជាថ្មី

ហាវ៉ៃ ៖ ភ្នំភ្លើងសកម្មបំផុតមួយរបស់ពិភពលោក ឈ្មោះថា ឃីឡូវ៉េអា (Kilauea) ក្នុងរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក បានផ្ទុះឡើងម្តងទៀត ដោយមានកម្អែភ្នំភ្លើងហូរចេញ កាលពីថ្ងៃពុធ សប្តាហ៍នេះ។ វីដេអូបានបង្ហាញពីការប្រេះស្រាំ បានបើកឡើង នៅមូលដ្ឋាននៃរណ្ដៅភ្នំភ្លើង ដែលផ្ទុះឡើងជាប្រចាំ ដោយមានអ្នកជំនាញខាងភ្នំភ្លើងបានហៅការផ្ទុះថា “ថាមវន្ត”។

អ្នកវិទ្យាសាស្ត្រនៅទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក បាននិយាយថា ពួកគេបានចាប់ផ្តើមរកឃើញសកម្មភាព នៅព្រឹកថ្ងៃពុធ ទី៧ មិថុនា នៅក្នុងបរិវេណ នៃឧទ្យានជាតិ ភ្នំភ្លើង ហាវ៉ៃ (Hawai’i) និងឆ្ងាយពីសហគមន៍រស់នៅរបស់ប្រជាជន។

ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក ហៅកាត់ថា (USGS) បាននិយាយថា «កម្រិតខ្ពស់នៃឧស្ម័នភ្នំភ្លើង គឺជាគ្រោះថ្នាក់ចម្បងនៃក្តីបារម្ភ ព្រោះថា គ្រោះថ្នាក់នេះអាចមានផលប៉ះពាល់ដល់កម្រិតឆ្ងាយ…នៅពេលដែល (ស្ពាន់ធ័រឌីអុកស៊ីត) ត្រូវបានបញ្ចេញចេញពីចំណុចកំពូល វានឹងបញ្ចេញប្រតិកម្ម នៅក្នុងបរិយាកាស ដើម្បីបង្កើតអ័ព្ទដែលអាចមើលឃើញដែលគេស្គាល់ថាជា ផ្សែងអ័ព្ទភ្នំភ្លើង ដែលត្រូវបានគេសង្កេតឃើញនៅខាងក្រោមនៃភ្នំភ្លើង ឃីឡូវ៉េអា (Kilauea) »។

ទីភ្នាក់ងារ USGS នេះបាននិយាយថា ផ្សែងអ័ព្ទភ្នំភ្លើង នេះអាចបង្កើតការពិបាកដកដង្ហើម សម្រាប់មនុស្ស និងសត្វ ហើយក៏អាចប៉ះពាល់ដល់ដំណាំផងដែរ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner