ជនជាតិដើមភាគតិចប្រេស៊ីលតវ៉ាទាមទារសិទ្ធិដីធ្លី
អត្ថបទដោយ៖
លន់ សារ៉ាត
ប្រេស៊ីលីយ៉ា៖ ក្រុមជនជាតិដើមភាគតិចក្នុងប្រទេសប្រេស៊ីលធ្វើបាតុកម្មតវ៉ាទាមទារសិទ្ធិដីធ្លី។ ក្រុមជនជាតិដើមភាគតិចនៅប្រទេសប្រេស៊ីលបានធ្វើសកម្មភាពតវ៉ា នៅរដ្ឋធានី ប្រេស៊ីលីយ៉ា មុនពេលការកាត់ក្តីដ៏សំខាន់មួយ។
ការធ្វើបាតុកម្មតវ៉ាមានបំណងចង់សួរទៅកាន់រដ្ឋាភិបាលប្រេស៊ីលថា គួរតែទទួលស្គាល់ទឹកដីជនជាតិដើមភាគតិចដែលត្រូវបានការពារ ក្នុងពេលដែលជនជាតិដើមភាគតិច បច្ចុប្បន្ន មិនរស់នៅ ឬយ៉ាងណា ដោយគេដឹងថា រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៨៨ របស់ប្រទេសប្រេស៊ីលត្រូវបានអនុម័តនោះ។
សវនាការបានចាប់ផ្តើម នៅថ្ងៃពុធ សប្តាហ៍នេះ ប៉ុន្តែសវនាការនេះធ្លាប់ត្រូវបានពន្យារពេល បន្ទាប់ពីចៅក្រមបានសុំពេលវេលាបន្ថែមទៀត ដើម្បីពិនិត្យករណីនេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត



លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ