យុវសិស្សចំនួន ៦០០នាក់ បានទទួលចំណេះដឹងពីបញ្ហាគ្រឿងញៀន និងបារីអេឡិចត្រូនិក ពីអាជ្ញាធរជាតិគ្រឿងញៀន 

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ យុវសិស្សចំនួន ៦០០នាក់ នៅសាលារៀនឯកជនមួយបានទទួលចំណេះដឹងអំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងបារីអេឡិចត្រូនិក ពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ដើម្បីទប់ស្កាត់ការរីករាលដាលបញ្ហាគ្រឿងញៀន និងបារីអេឡិចត្រូនិកទាំងក្នុងគ្រួសារ សាលារៀន និងសង្គម។

បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់អគ្គលេខាធិកាដ្ឋាននៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន បានឱ្យដឹងនៅថ្ងៃទី៧ខែមិថុនានេះថា តាមការអនុវត្តយុទ្ធសាស្រ្តពហុវិស័យ និងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយសាលារៀនអន្តរទ្ធីបអាមេរិកាំងសាខាទួលគោក បានបន្តផ្សព្វផ្សាយពី «ផលប៉ះពាល់នៃគ្រឿងញៀន និងបារីអេឡិចត្រូនិក» ជូនដល់លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា សិស្សថ្នាក់ទី១០ ថ្នាក់ទី១១ ចំនួន៦០០នាក់។

លោក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិកាដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា ការផ្សព្វផ្សាយនេះរៀបចំឡើងក្នុងគោលបំណងសំខាន់បំផុត គឺពង្រឹងសមត្ថភាពចំណេះដឹងជួយបង្ការ ទប់ស្កាត់ការរីករាលដាលបញ្ហាគ្រឿងញៀន និងបារីអេឡិចត្រូនិក ទាំងក្នុងគ្រួសារ សាលារៀន និងសហគមន៍របស់ពួកគាត់កុំឱ្យទៅពាក់ព័ន្ធបញ្ហាទាំងនេះនាំឱ្យបង្កហានិភ័យ ទុក្ខសោកនាដកម្មដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។

លោកបន្តថា យុវជន យុវតី នៅក្នុងវ័យ១៦ឆ្នាំ ដល់១៧ឆ្នាំនេះ គឺជាវ័យមួយដែលពោរពេញដោយការលូតលាស់ចង់សាក ចង់ដឹង ចង់ស្គាល់នូវអ្វីៗដែលថ្មីៗ ដែលតម្រូវឱ្យយើងទាំងអស់គ្នាត្រូវតែចូលរួមជួយពួកគាត់តម្រង់ផ្លូវឱ្យចាប់យកនូវបទពិសោធន៍ល្អ សម្រាប់ជាទុនធ្វើដំណើរឆ្ពោះទៅអនាគតរុងរឿង ហើយគេចផុតបានពីអំពើអបាយផ្សេងៗ ពិសេសគឺបញ្ហាគ្រឿងញៀន និងបារីអេឡិចត្រូនិក»។

លោកបន្ថែមថា តាមរយ:ការសហការនេះសិស្សទាំងអស់ពិតជាក្លាហានណាស់ ពួកគាត់បានចូលរួមបង្ហាញនូវការចែករំលែកចំណេះដឹង និងចម្ងល់នានាពីបញ្ហាគ្រឿងញៀន ពីព្រោះការទទួលបានព័ត៌មានពិតពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងបារីអេឡិចត្រូនិក អាចជួយសិស្សទាំងនោះចាកផុតបានពីបញ្ហាគ្រឿងញៀន និងបារីអេឡិចត្រូនិក។

ជុំវិញរឿងនេះ លោក មុំ គង់ នាយក​ប្រតិបត្តិ​ការ​អង្គការ​ចលនា​ដើម្បី​សុខ​ភាព​កម្ពុជា បានឱ្យដឹងថា វាជារឿងល្អ និងចាំបាច់មែនទែន ដែលអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចុះទៅអប់រំ ផ្សព្វផ្សាយនៅតាមសាលារៀន អំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងបារីអេឡិចត្រូនិក។

លោកបន្តថា ហើយការអប់រំ ផ្សព្វផ្សាយនេះ វាបង្ហាញថាជាសញ្ញានៃការចាប់ផ្ដើមល្អមួយ ដែលបញ្ជាក់ពីឆន្ទៈរបស់អាជ្ញាធរ្ជាក់ពីឆន្ទៈរបស់្ញានៃការចាប់ផ្ដើមល្អមួយ ដែលាពប្រជាជនខ្មែរដែលរស់នៅ និងធ្វើការនៅក្រៅប្រទេស?នុងប្រទេសកូរ៉េ?

ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងរួមទាំងរាជរដ្ឋាភិបាល ក្នុងការចូលរួមទប់ស្កាត់ការប្រើប្រាស់ និងការចែកចាយគ្រឿងញៀន និងបារីអេឡិចត្រូនិកនៅក្នុងសាលារៀន។ ក្រៅពីនេះលោកក៏ជឿជាក់ថា ការផ្សព្វផ្សាយបែបនេះ នឹងធ្វើឱ្យកាន់តែមានប្រសិទ្ធភាពទៅកាន់កុមារ និងយុវជន កុំឱ្យប្រើប្រាស់គ្រឿងញៀន និងបារីអេឡិចត្រូនិកផងដែរ។

លោកបានលើកឡើង៖ «ដើម្បីឱ្យមានប្រសិទ្ធភាពជាងនេះទៅទៀតនោះ ខ្ញុំគិតថាអាជ្ញាធរ ឫសមត្ថកិច្ចពាក់ព័ន្ធ គួរតែពិនិត្យ និងធ្វើអន្តរាគមន៍បន្ថែមទៅលើការលក់បារីអេឡិចត្រូនិកតាមប្រព័ន្ធអនឡាញ តាមប្រព័ន្ធបណ្ដាញព័ត៌មានសង្គម ខណៈដែលបច្ចុប្បន្ននេះ យើងឃើញថា មានការកើនឡើងគណនីតេលេក្រាម ហ្វេសប៊ុក និងទិកតុក បានផ្សព្វផ្សាយលក់បារីអេឡិចត្រូនិក»។

ជាមួយគ្នានេះ លោក មុំ គង់ ជំរុញឱ្យអាជ្ញាធរត្រូវធ្វើយ៉ាងណាដើម្បីរឹតបណ្ដឹងជាដាច់ខាត ក្នុងការនាំចូលបារីអេឡិចត្រូនិក ព្រោះបារីប្រភេទនេះនាំឱ្យខូចខួរក្បាល ខូចសួត និងខូចថ្លើមជាដើម៕

ដោយ៖ ជា សុខនី

ads banner