ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ជួបពិភ្សាការងារ ជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម បន្ទាប់ពីបេសកកម្មការទូតរបស់ឯកឧត្តមត្រូវបានបញ្ជប់
នៅទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ កាលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បាន ទទួលជួបឯកឧត្តម Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជា ណាចក្រកម្ពុជា ដើម្បីសម្តែងការគួរសម និងជម្រាបលាបន្ទាប់ពីបេសកកម្មការទូតរបស់ឯកឧត្តមរយ:ពេល០៣ឆ្នាំ ត្រូវបានបញ្ចប់។
តាមរយ:ឯកឧត្តម ឯកអគ្គរាជទូត ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរ គុណជូនចំពោះប្រជាជន និងរាជ រដ្ឋាភិបាលជប៉ុន ដែលបានជួយគាំទ្រ ដល់ការអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានការរីកចម្រើន តាមរយ:គម្រោង អភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះវិស័យកសិកម្ម រាជរដ្ឋាភិបាលជប៉ុនក៏បានយកចិត្តទុកដាក់ជួយឧបត្ថម្ភ និងគាំ ទ្រយ៉ាងយកចិត្តទុកដាក់ ហើយទទួលបានសមិទ្ធផលយ៉ាងធំធេងគួរជាទីមោទន។
ជាងនេះទៅមទៀត ហេដ្ឋា រចនាសម្ព័ន្ធគមនាគមន៍ សំខាន់ៗដូចជាស្ពាន ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រមួយ ចំនួនត្រូវ បាន ជួយ ឧបត្ថម្ភគាំទ្រ ទាំងបច្ចេកទេស និងហិរញ្ញវត្ថុពីរាជរដ្ឋាភិបាលជប៉ុនតាមរយ:អង្គការ JICA ហើយរចនាសម្ព័ន្ធ ទាំងអស់ នោះហើយគឺជាសរសៃឈាម រុញកំណើនសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន និងបន្តរក្សាកំណើរនេះ ឲ្យមាននិរន្តរភាពនាពេលអនាគត។ ឯកឧត្តម រដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថារាជរដ្ឋា ភិបាលជប៉ុន តាមរយ: ឯកឧត្តមឯកអគ្គរាជទូតថ្មីនឹងបន្តគាំទ្រ និងជួយអភិវឌ្ឍប្រទេសកម្ពុជា ជាពិសេសវិស័យកសិកម្មឲ្យមានការ រីក ចម្រើនបន្ថែមទៀតនាពេលអនាគត។
ឯកឧត្តម Hidehisa HORINOUCH បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមរដ្ឋមន្រ្តី និងសហ ការី ដែលបានជួយសហការបានយ៉ាងល្អប្រសើរក្នុងការអនុវត្តគម្រោងនានា ទាក់ទងគម្រោងអភិវឌ្ឍវិស័យ កសិកម្ម។ ជាក់ស្តែងគម្រោងអភិវឌ្ឍវារីវប្បកម្ម ព្រៃឈើ និងដំណាំបន្លែ ដែលកំពុងអនុវត្តប្រកបដោយផ្លែផ្កា ហើយសង្ឃឹមថាគម្រោងនេះនឹងទទួលបានជោគជ័យយ៉ាងល្អប្រសើរ ដើម្បីរួមចំណែកក្នុងការជំរុញកំណើន សេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។
ឯកឧត្តម ឯកអគ្គរដ្ឋទូតបានបញ្ជាក់បន្ថែមថា វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយទ្រ ទ្រង់កំណើនសេដ្ឋកិច្ច ដូច្នេះលោកបានគាំទ្រ លើកទឹកចិត្ត និងជូនពរដល់ឯកឧត្តមរដ្ឋមន្រ្តី និងសហការីឲ្យ ទទួលបានជោគជ័យថ្មីៗបន្ថែមទៀតក្នុងអំឡុងពេលបេសកកម្មដ៏ធំធេងក្នុងការដឹកនាំ និងអភិវឌ្ឍវិស័យមួយ នេះនាពេលអនាគត។
ជាថ្មីម្តងទៀត ឯកឧត្តមវេង សាខុន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម ឯកអគ្គរាជទូត និងសហការីសម្រាប់គ្រប់បែបយ៉ាងទាំងការងារការទូត ការងារសង្គម និងបច្ចេកទេស ដែលឯកឧត្តមឯកអគ្គរាជទូតបានលះបង់ដើម្បីជាតិ និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ហើយបានជូនពរឯកឧត្ដម និងក្រុមគ្រួសារឲ្យទទួលបានជោគជ័យ ថ្មីៗបន្ថែមទៀតក្នុងបេសកកម្មការទូតរបស់ឯកឧត្តម៕






